
Cambo-China
· 05-24
កម្ពុជាប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដោយរំពឹងឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរណ៍ចិនកាន់តែច្រើន
#ប្រទេសកម្ពុជា# #អ្នកទេសចរណ៍# #សង្គម# #ភ្ញៀវទេសចរណ៍# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#
2605
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍៍ បានមានប្រសាសន៍ថា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» គឺជាលទ្ធផលជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ ដែលបានកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» បន្តពីឆ្នាំ២០២៤ ដែល ត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន» ដែលយើងបានរួមគ្នារៀបចំពិធីបិទយ៉ាងអធិកអធម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម បាននបន្ថែមថា យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នេះ គឺស្របតាមគំនិត ផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ” និងស្មារតី មិត្តដែកថែប សហគមន៍ជោគវាសនា រួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាព និងចីរភាព ក៏ដូចជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិនផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងយ៉ាងដូច្នេះថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ក្នុងការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» និងបានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងវប្បធម៌និងទេសចរណ៍ និងក្រសួងការបរទេសចិន រហូតទទួលបានការអនុម័តជាផ្លូវការពី ប្រមុខរដ្ឋាភិបាលទាំងពីរ”។
ឯកឧត្តមបានគូសបញ្ជាក់ថា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតចិន ប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងបណ្តារដ្ឋបាលប្រជាជនខេត្ត/ក្រុងនានានៅប្រទេសចិន បានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីអបអរសាទរ យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដូចជា វេទិកា ការសម្តែងសិល្បៈ ព្រឹត្តិការណ៍កីឡា វប្បធម៌សិល្បៈ សិក្ខាសាលា កិច្ចប្រជុំ និងការផ្លាស់ប្តូរទំនាក់ទំនងនានាជាច្រើនទៀត។
លោក ស៊ី ឃុនលីន (Xu Kunlin) លេខាធិការរងនៃគណៈកម្មាធិការបក្ស និងអភិបាលខេត្តជាំងស៊ូ បានលើកឡើងថាអរិយធម៌មានពណ៌ចម្រុះឆើតឆាយដោយសារតែការផ្លាស់ប្តូរទំនាក់ទំនង អរិយធម៌កាន់តែសម្បូរបែប ដោយសារការរៀនសូត្រពីគ្នាទៅវិញទៅមក។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “យើងនឹងអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃ ប្រសាសន៍ដ៏សំខាន់ៗរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) អនុវត្តយ៉ាងហ្មត់ចត់នូវ ទស្សនៈរួមសំខាន់ៗ ដែលមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាព ដោយយកព្រឹត្តិការណ៍នេះជា ឱកាសក្រោមការណែនាំរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានកកាយសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរឱ្យ បានកាន់តែស៊ីជម្រៅ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗ ដូចជា រួមគ្នា រៀបចំកម្មវិធីវប្បធម៌និងទេសចរណ៍ អភិវឌ្ឍន៍កម្មវិធីដំណើរទេសចរណ៍ ផ្សព្វផ្សាយទីផ្សារទេសចរណ៍ដែលផ្តល់ភាពងាយស្រួលដល់ដំណើរទេសចរណ៍រវាងប្រជាជននិងប្រជាជន។ល។លោកបានបន្ថែមថា ភាគីចិននឹងបន្តផ្តោតសំខាន់លើការកែលម្អសេវាកម្មទេសចរណ៍ក្នុងប្រទេស ជំរុញភ្ញៀវទេសចរចិននិងកម្ពុជាឱ្យ "រត់រកគ្នាទៅវិញទៅមក” ឱ្យបានកាន់តែច្រើនឡើងៗ ជំរុញឧស្សាហកម្មឱ្យទទួលបានការលើកកម្ពស់ និងអនុគ្រោះឱ្យគ្នាទៅវិញទៅមក ជំរុញមហាជនឱ្យមានទំនុកចិត្ត និងជិតស្និតនឹងគ្នាទៅវិញទៅមក ជំរុញការរៀនសូត្រនិងដក ពិសោធន៍វប្បធម៌ពីគ្នាទៅវិញទៅមក ដើម្បីធ្វើវិភាគទានកាន់តែធំធេងដល់ការកសាងសហគមន៍ វាសនារួមចិន-កម្ពុជា គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
គួរបញ្ជាក់ថា ការប្រារព្ធពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដោយមានការចូលរួមដោយគណៈធិបតីជាន់ខ្ពស់រួមមានឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ូ ឃុនលីន (XU Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណ រដ្ឋប្រជាមានិតចិន, ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិន និង ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និង រួមជាមួយភ្ញៀវកិត្តយសដែលមកពីក្រសួង ស្ថាប័ន វប្បធម៌ និងវិចិត្រ សិល្បៈ សិល្បៈករ សិល្បៈការនីកម្ពុជា-ចិនជាច្រើននាក់ ដែលប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នាពិពណ៍សាលមហោស្រពចតុមុខ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
យោបល់ទាំងអស់ (0)