
Pisey trip
· 06-04
កុំចុះចាញ់ Don’t Give Up
#រឿងអប់រំ# #ចំណេះដឹង# #ចុះចាញ់# #Inspiration Stories#
1040
បើយោងតាមទ្រឹស្តីពុទ្ធសាសនា មនុស្សយើងម្នាក់ៗទម្រាំបានកើតមកលើភពផែនដីនេះ គឺត្រូវឆ្លើងកាត់វាលវត្ដសង្សារ និងឧបសគ្គរាប់រយ លាន ហេតុដូច្នេះអ្នកគឺជាមនុស្សដែលមានបុណ្យមានភ័ព្វសំណាង់ខ្លាំងណាស់ តើអ្នកដឹងទេ? ទម្រាំតែអ្នកមានជំហរមកដល់ចំណុចនេះបានវាមិនងាយឡើយ គិតចាប់ពីពេលដែលអ្នកនៅជាស្ពែម៉ាតូស៊ូអីត អ្នកត្រូវប្រគួតប្រជែងជាមួយអ្នកដទៃរាប់សិបលានទើបអាចបង្ករកំណើតជាទារក ម្តាយរបស់អ្នកខិតខំពរពោះអស់រយៈពេល ៩ខែ ១០ថ្ងៃ ពេលកើតអ្នកក៏មិនងាយស្រួលទៀត ធ្លាប់ឮទេចាស់ៗថាឆ្លងទន្លេ ឆ្លងផុតមិនអីទេ តែបើឆ្លងមិនផុយទេ អ្នកមានគុណរបស់អ្នកនឹងផុតជីវិត មិនបានទាំងឃើញមុខអ្នកផងក៏ថាបាន ។

(រូបតំណាង)
មានអ្នកខ្លះគិតថាជីវិតលំបាកលំបិន រកតែអង្ករច្រកឆ្នាំងសឹងគ្មាន អ្នកខ្លះក្រៗនោះក្រយកតែមែនទែន ឯខ្លះទៀតកើតមកពិការភ្នែក ពិការដៃ ពិកាជើង ឬពិការអាវៈជីវៈផ្សេងៗគេមិនធ្លាប់គិតថាចង់ស្លាប់ សូម្បីតែបន្តិច ចុះអ្នកវិញពេលខ្លះអ្នកអាចនឹងគិតថា ខ្លួនឯងពិតជាអន់ណាស់ដែលគ្មានសម្ភារ:អ្វីឡួយឆាយដូចជាគេ គ្មានមុខមាត់ក្នុងសង្គម គេឯងតែងតែមាក់ងាយ មិនឱ្យតម្លៃ ក៏ប៉ុន្តែអ្នកភ្លេចគិតថា អ្នកមានទ្រព្យដ៏មហាសាលលើសពីពួកមនុស្សទាំងនោះទៅទៀត អ្វីដែលអ្នកមាននោះគឺឪពុកម្តាយបងប្អូនដែលតែងតែលើកទឹកចិត្ត តែងតែបារម្ភ នឹករឮកដល់អ្នកមិនដាច់។
សូមសម្លឹងមើលពិភពលោកដ៏សែនធំល្វឹងល្វើយមួយនេះ អ្នកមិនបានមើលទៅដល់ផ្លូវខាងមុខដែលកំពុងរងចាំអ្នក ហើយអ្នករវល់តែគិត ពីបច្ចុប្បន្នដ៏សែនងងឹត គិតថាខ្លួនគ្មានតម្លៃសោះ មិនសូម្បីតែរកពន្លឺតូចមួយដើម្បីបំភ្លឺផ្លូវបានគឺអ្នកគិតខុសទាំងស្រុង។ សាកក្រលែកមើលមនុស្សដែលខ្ញុំបានរៀបរាបខាងលើនេះទៅមើលថា អ្នកណាល្អប្រសើរជាអ្នកណា បើអ្នកគិតបោះបង់ខ្លួនឯងចោលគឺមិនស្មើសនិងសត្វសុខនកមួយក្បាលនេះផង ។
តើអ្នកធ្លាប់បានឮពីវាឬអត់ Hachiko ឆ្កែដ៏ស្មោះត្រង់បំផុត ល្បីល្បាញ ពេញសកលលោក រង់ចាំម្ចាស់ អស់ ៩ឆ្នាំ រហូតដល់ទីបំផុត ចុះអ្នកជាអ្នកណា ជាសត្វសុនកដែលមិនចេះនិយាយស្តី ធ្វើការអ្វីមិនកើតឬយ៉ាងណា អ្នកឃើញទេសូម្បីសត្វឆ្កែក៏វាមានក្តីសង្ឃឹម មិនតិចទេ ៩ឆ្នាំក្រោយនៃការរង់ចាំ ទោះមិនបានសម្រេចនូវក្តីសង្ឃឹមរបស់ខ្លួន តែវាបានប្រឹងប្រែងអស់ពីលទ្ធភាព ដោយមិនបោះបង់ឱកាសចោលឡើយ ដូច្នេះអ្នកគួរតែគិតឡើងវិញ អ្នកនៅមានពេលវេលាច្រើនណាស់សម្រាប់កសាង អនាគតសារជាថ្មី អ្នកណាក៏ធ្លាប់ខុស អ្នកណាក៏ធ្លាប់បរាជ័យ អ្នកណាៗក៏មានទុក្ខលំបាករបស់គេដែរ តែបើកើតជាអង្គមនុស្សហើយ មិនជួយខ្លួនឯងទេ តើឱ្យអ្នកណាមកជួយយើង យកការពេបជ្រាយ ការមាក់ងាយពីអ្នកដទៃធ្វើជាកម្លាំងចិត្តដើម្បីកែប្រជោគវាសនារបស់អ្នកឱ្យអ្នកដែលធ្លាប់តែមើលរំលងអ្នកសោកស្តាយនៅពេលដែលបោះបង់អ្នក ។
ស៊ូៗណា៎! ខ្ញុំដឹងថាអ្នកកំពុងតែពិបាកចិត្ត ហើយក៏ដឹងថាអ្នកកំពុងតែសោកសៅនូវរឿងដែលកំពុងតែកើតឡើង។ តែមិនអីទេ ដរាបណាអ្នកនៅមានជីវិត អ្នកមានឱកាស កុំចុះចាញ់ តស៊ូ ព្យាយាម កុំបោះបង់ ហើយថ្ងៃណាមួយជោគជ័យនឹងរត់មករកអ្នក។
អត្ថបទដើមដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)