X

TNAOT News

· 06-03

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥

#ប្រទេសថៃ# #បណ្តុំព័ត៌មានថ្មីៗ# #ភ្លៀងធ្លាក់ខ្លាំងប​ង្កជាជំនន់ទឹកភ្លៀងនៅទីក្រុងហាណូយ# #សង្គម# #ខ្យល់ព្យុះ# #អាកាសធាតុ# #ព័ត៌មានសង្គម#

3095

១. ដំណឹងដ៏សោកសៅ! ព្រឹទ្ធាចារ្យក្រមាមាស សាន គឹម ស៊ាន បានទទួលមរណភាពក្នុងជន្មាយុ ៨០ឆ្នាំ

ព្រឹទ្ធាចារ្យក្រមាមាសនៃបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា សាន គឹម ស៊ាន បានទទួលមរណភាពហើយ កាលរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជំងឺគាំងបេះដូង ខណៈការទទួលមរណៈភាពរបស់ព្រឹទ្ធាចារ្យក្បាច់ល្បុក្កតោរូបនេះ គឺជាការបាត់បង់ធនធានសិល្បៈក្បាច់យុទ្ធគុនខ្មែរមួយរូបនៅកម្ពុជា។

២. អង្គសមាជបានបន្តពិភាក្សាលើរបៀបវារៈជាបន្តទៀតជា របៀបវារៈទី៣ គឺពិភាក្សានិងអនុម័ត ពីវិស័យកសិកម្ម

នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជបានបន្តពិភាក្សាលើរបៀបវារៈជាបន្តទៀតជា របៀបវារៈទី៣ គឺពិភាក្សានិងអនុម័ត ពីវិស័យកសិកម្ម។ វត្តមានសមាជិកសមាជិកាព្រឹទ្ធសភា៦០រូបអង្គ និងរដ្ឋសភា១១៩អង្គរូប ចូលរួមក្នុងអង្គសមាជព្រឹកនេះ។

៣. មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព បានវះកាត់សម្រាលទារិកា​ទម្ងន់​ជាង ៥គីឡូក្រាម ដោយជោគជ័យនិង​សុខភាព​ល្អ

មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងសម្ដែងអារម្មណ៍រំភើប ខណៈបានឃើញនៅការសម្រេចបានជោគជ័យក្នុងការវះកាត់សម្រាលទារិកាម្នាក់មាន​ទម្ងន់​ ៥,០៥០គីឡូក្រាម​ ដែលជាទារិកាដំបូង​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​ទារក​ផ្សេង​ៗដែល​សម្រាល​នៅ​មន្ទីរ​ពេទ្យ​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​។

៤. ករណីរថយន្ដដឹកប្រេងឥន្ធនៈមួយគ្រឿង ឡើងចំណោទពុំរួចរអិលថយក្រោយចូលព្រៃ លើផ្លូវជាតិលេខ៤

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ មានករណីរថយន្តដឹកប្រេងឡើងចំណោតមិនរួចរអិលថយក្រោយ លើផ្លូវជាតិលេខ៤ ចំណោទលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ១០២-១០៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

៥. មន្ត្រីជំនាញ ដុតកម្ទេចចោលផលិតផលគ្រឿងសម្អាងខូចគុណភាពជាង ៨តោន

ផលិតផលគ្រឿងសម្អាងខូចគុណភាពជាង ៨តោន ត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ (ក.ប.ប) ដុតកម្ទេចចោល កាលពីចុងសប្តាហ៍កន្លងទៅ។

៦. ទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ រៀបចំដើម្បីពញាក់អារម្មណ៍ពលរដ្ឋពីវិធីសាស្ត្រការពារខ្លួន

ទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ធ្វើឡើងដើម្បីពញាក់អារម្មណ៍ ដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ របៀបពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។

៧. ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង ២០០ករណី បើធៀបនឹងឆ្នាំ២០២៤

សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក ពោលគឺក្នុង ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។

៨. ហ្វីលីពីន ​ប្រកាសអាសន្ន ខណៈ​ករណី​មេរោគ​អេដស៍​ក្នុង​ចំណោម​យុវជន​កើនឡើងដល់ ៥០០%

នាយកដ្ឋានសុខភាពហ្វីលីពីន (DOH) នៅថ្ងៃអង្គារ បានផ្តល់អនុសាសន៍ឱ្យ ប្រកាសអាសន្នចំពោះបញ្ហា​សុខភាព ដោយសារតែ​ករណី​មេរោគ​អេដស៍​ក្នុង​ចំណោម​យុវជន​កើនឡើងរហូតដល់ទៅ ៥០០ភាគរយ ​ក្នុង​ត្រីមាស​ទី១។

៩. ភេរវករ ១៤នាក់ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសម៉ាលី បន្ទាប់ពីជ្រៀតចូលជំរុំយោធាមិនសម្រេច

ភេរវករ ១៤នាក់ត្រូវបានសម្លាប់ នៅក្នុងទីក្រុង Timbuktu ភាគខាងជើង ប្រទេសម៉ាលី កាលពីថ្ងៃចន្ទ បន្ទាប់ពីការប៉ុនប៉ងជ្រៀតចូលជំរុំយោធាបរាជ័យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ចេញដោយកងកម្លាំងប្រដាប់អាវុធម៉ាលី។ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

១០. ខេត្តចំនួន ៣៧ របស់ប្រទេសថៃបានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ

នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា ខេត្តចំនួន ៣៧ ក្នុងប្រទេសថៃកំពុងស្ថិតក្រោមការព្រមានអំពីអាកាសធាតុ ដោយសារខ្យល់មូសុងនិរតីកម្រិតមធ្យមដែលប៉ះពាល់ដល់សមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ខណៈភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ ៦០% នៃទីក្រុងបាងកកនៅថ្ងៃទី៣ ខែមិថុនានេះ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស