X

TNAOT News

· 06-08

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥

#កម្ពុជា-អាមេរិក# #បណ្តុំព័ត៌មានថ្មីៗ# #ប្រទេសថៃ# #ព្រំដែនកម្ពុជា-ថៃ# #សង្គម# #សម្តេចកិត្តិព្រឹទ្ធបណ្ឌិត# #ព័ត៌មានសង្គម#

3304

១. ច្រកព្រំដែនមានជាប់ព្រំប្រទល់ជាប់គ្នាជាមួយប្រទេសថៃមួយចំនួនត្រូវបានកែសម្រួលម៉ោងចេញចូល

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កោះកុង ប៉ោយប៉ែត និងប៉ៃលិន បានជូនដំណឹងពីការផ្លាស់ប្តូរម៉ោងចេញចូលតាមច្រកទ្វារព្រំដែននៃខេត្តរបស់កម្ពុជាដែលជាប់នឹងប្រទេសថៃ បន្ទាប់ពីភាគីបានបិទច្រកព្រំដែនភ្លាមដោយឯកតោភាគីកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

២. ប្រជាជនកម្ពុជាដែលមានបំណងចូលទៅប្រទេសថៃ គឺភាគីថៃប្រថាប់ត្រាជូនត្រឹមរយ:ពេល៧ថ្ងៃ សំរាប់ប្រជាជនខ្មែរដែលកាន់ប៉ាស្ព័រ និង Border Pass

ចំពោះប្រជាជនកម្ពុជាដែលមានបំណងចូលទៅប្រទេសថៃ គឺភាគីថៃ ប្រថាប់ត្រាជូនត្រឹមរយ:ពេល៧ថ្ងៃ សំរាប់ប្រជាជនខ្មែរដែលកាន់លិខិតឆ្លងដែន (passport) និង border pass ក្នុងករណីមានអ្វីនឹងជូនដំណឹងបន្តទៀត។

៣. ប្រមុខថ្នាក់ដឹកនាំ ចុះពិនិត្យអង្កេតស្ថានភាពកងទ័ព ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សបានទទួលគណៈប្រតិភូដឹកនាំដោយ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះសួរសុខទុក្ខ នាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥។

៤. កម្ពុជា-អាមេរិក គ្រោងរៀបចំកិច្ចប្រជុំចរចាជុំទី៣ នាពេលឆាប់ៗខាងមុខ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ចូលរួមកិច្ចប្រជុំចរចាជុំទី២។

៥. កម្ពុជា ផ្ញើលិខិតផ្លូវការមួយច្បាប់ជូនភាគីថៃ សង្ឃឹមអាចដោះស្រាយវិវាទព្រំដែនតាមផ្លូវច្បាប់អន្តរជាតិ

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ តាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថាឯកឧត្តមផ្ញើលិខិតនេះ "ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ"។

៦. សហរដ្ឋអាមេរិក និងចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្មនៅថ្ងៃទី៩ ខែមិថុនា នៅទីក្រុងឡុងដ៍

ជំនួយការកំពូលទាំងបីរបស់ប្រធានាធិបតីអាម៉េរិក Donald Trump នឹងប្រឈមមុខជាមួយសមភាគីចិននៅទីក្រុងឡុងដ៍នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរដែលបានរក្សាទីផ្សារសកលលោក។

៧. សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ចំនួន៥ម៉ឺនដុល្លារ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣៥០-៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។

៨. មន្រ្តីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យចំណីម្ហូបអាហារ និងជាពិសេសផ្លែទុរេនស្រស់នៅផ្សារដើមគរ និងផ្សារនាគមាស

សាខា ក.ប.ប រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ស៊ិន ស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការសហការពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការផ្សារដើមគរ និងផ្សារនាគមាស បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យចំណីម្ហូបអាហារ និងជាពិសេសផ្លែទុរេនស្រស់ ក្នុងគោលដៅធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

៩. ដំណឹងដ៏រីករាយ! សត្វត្រដក់ធំ ត្រូវបង្កាត់ពូជបានដោយជោគជ័យ!

ត្រដក់ធំមួយគូដែលចិញ្ចឹម និងមើលថែដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ត្រូវបានបង្កាត់ពូជ និងបានចិញ្ចឹមថែទាំកូនពីរក្បាលបានដោយជោគជ័យ ដែលឥឡូវនេះពួកវាអាចហើរបានហើយ នេះជាសមិទ្ធផលដ៏សំខាន់មួយសរបញ្ជាក់ឱ្យឃើញថាការខិតខំប្រឹងប្រែងក្នុងការអភិរក្សរបស់ACCB កំពុងតែបន្តសម្រាប់ប្រភេទសត្វដ៏អស្ចារ្យនេះ។

១០. កងទ័ពកម្ពុជា និងថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំមានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព

ថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២៥ នេះកងទ័ព កម្ពុជា និងកងទ័ព ថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំមានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស