
TNAOT News
· 2021-03-03
ពលរដ្ឋខ្មែរនៅប្រទេសវៀតណាម គួរប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ពុល
#ខ្យល់ពុល# #គ្រោះធម្មជាតិ# #សង្គម# #វៀតណាម# #ប្រុងប្រយ័ត្ន#
10604
តំបន់មួយចំនួននៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ How របស់ប្រទេសវៀតណាម កំពុងប្រឈមនឹងខ្យល់ពុល មករលាយជាមួយនឹងកំទិចល្អិតៗ ដែលជាប្រភេទលោហៈធ្ងន់ នាំឱ្យមានគ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពមនុស្ស ដែលអាចប្រមូលផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (Neol) នៃសួត និងក្នុងសរសៃរបស់មនុស្ស។
ស្ថានភាពបែបនេះ បានធ្វើឱ្យស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកាសឱ្យនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងកត្តាអាកាសធាតុខាងលើនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ប្រទេសវៀតណាមនៅថ្ងៃនេះ បានឱ្យដឹងថា បើយោងតាម Virum Ma ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំវៀតណាម បានជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សាស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសភាគខាងជើងឱ្យបានជ្រាបថា៖ ត្រូវប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១១ ព្រោះករណីខ្យល់ពុលនេះ វាអាចបង្កឲ្យមានជាជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងឲ្យមានបំរែបំរួលសេណេទិក។
អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពមិនល្អបែបនេះ មន្ត្រីជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញក្រៅ ឬបិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាតច្រមុះនិងទឹកអំបិលជាដើម៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកើនឡើង៥១នាក់ ក្រោយសពជនរងគ្រោះចំនួន ២នាក់ទៀតត្រូវបានរកឃើញ
កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ
កាំភ្លើងខ្លីដ៏ប្រណិត របស់អធិរាជបារាំង លោក Napoleon លក់ក្នុងតម្លៃ ១,៨៣ លានដុល្លារ
យោបល់ទាំងអស់ (0)