
ដើមអម្ពិល-DAP News
· 2021-10-14
ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន
#អាហ្វហ្គានិស្ថាន# #ជនភៀសខ្លួន# #សង្គម# #តាលីបង់# #នយោបាយជាតិ#
651

បរទេស៖រដ្ឋាភិបាលតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានធ្វើការព្រមានប្រេសិតសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបថា ការបន្តប៉ុនប៉ងដាក់សម្ពាធខ្លួន តាមរយៈទណ្ឌកម្ម នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងអាចបង្កឲ្យមានរលកជនភៀសខ្លួន។
រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បាននិយាយប្រាប់មន្ត្រីការទូតលោកខាងលិច នៅក្នុងកិច្ចពិភាក្សាគ្នាក្នុងទីក្រុងដូហាថា ការធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានទន់ខ្សោយ គឺមិនស្ថិតក្នុងចំណាប់អារម្មណ៍របស់អ្នកណាម្នាក់នោះទេ ព្រោះឥទ្ធិពលអវិជ្ជមានរបស់វា នឹងធ្វើឲ្យប៉ះពាល់ដោយត្រង់ចំពោះពិភពលោក ក្នុងកត្តាសន្តិសុខនិងការធ្វើចំណាកចេញពីប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍មួយ លោក Amir Khan Muttaqi បាននិយាយប្រាប់កិច្ចប្រជុំនៅទីក្រុងដូហាដូច្នេះថា “យើងជំរុញប្រទេសលើពិភពលោក ឲ្យបញ្ចប់ទណ្ឌកម្មដែលកំពុងមាន និងអនុញ្ញាតឲ្យធនាគារធ្វើប្រតិបត្តិការតាមប្រក្រតី ដូច្នោះក្រុមមនុស្សធម៌ អង្គការនិងរដ្ឋាភិបាល អាចបបង់ប្រាក់ខែឲ្យដល់បុគ្គលិកពួកគេ ជាមួយការទំនុកបម្រុងដោយខ្លួនឯងផ្ទាល់ និងជំនួយហិរញ្ញវត្ថុអន្តរជាតិ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប ធ្លាប់បាននិយាយថា ខ្លួនបានត្រៀមជាស្រេច ដើម្បីគាំទ្រផ្នែកជំនួយមនុស្សធម៌ នៅប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមានក្តីព្រួយបារម្ភពីការផ្តល់ការគាំទ្រដោយត្រង់ ដល់ពួកតាលីបង់ ដោយគ្មានការធានាថា ក្រុមនេះនឹងគោរពសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរបស់ស្រ្តី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!

ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ

មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់

អ៊ីរ៉ង់៖ សកម្មភាពឯកតោភាគី របស់អាមេរិក ធ្វើឱ្យចុះខ្សោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងគំរាមកំហែងដល់ពហុភាគីនិយម

ការណែនាំពិសេស
មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ការជិះស្គីល្បឿនលឿនក្នុងព្រឹត្តិការណ៍កីឡាអាស៊ីរដូងរងា

មនុស្សឆ្លាតនឹងធ្វើពុតជាល្ងង់ ពេលជួបស្ថានភាព៣យ៉ាងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត

អ្នកលេងគុនខ្មែរសម្បូរក្បាច់ បឺត សង្ឃឹម បង្ហើបការប្រកួតប៉ះដៃគូអន្តរជាតិលំដាប់ប្រទេសចំនួន០២ នៅពាក់កណ្ដាលខែមិនា និងសីហា

សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ

យោបល់ទាំងអស់ (0)