Edu For U

· 2022-02-16

ក្តីសុបិន្ត

#ចំណេះដឹង# #ក្តីសុបិន្ត# #ចំណេះដឹងទូទៅ# #គោលដៅជីវិត#

1417

សុបិនគឺជាគោលបំណង ឬសេចក្តីប្រាថ្នានៃជីវិតដែលយើងស្រឡាញ់និងជាសេចក្តីត្រូវការឱ្យខ្លួនក្លាយទៅជាអ្វីមួយ ឬនរណាម្នាក់យ៉ាងជាក់លាក់ប្រាកដប្រជា។សុបិននៅទីនេះមិនមែនជាសេចក្តីប្រាថ្នាទៅលើលុយឡានផ្ទះសំបែងឬរបស់ទ្រព្យអ្វីនោះទេ តែវាគឺជាសេចក្តីប្រាថ្នា ប្រែក្លាយខ្លួនពីមនុស្សធម្មតាទៅជាបុគ្គលអស្ចារ្យក្នុងផ្នែកអ្វីមួយ ដែលមានសមត្ថភាពអាចលើកស្ទួយខ្លួនឯង គ្រួសារ សង្គម និងពិភពលោកប្រកបដោយការពេញចិត្ត សេចក្តីរីករាយ និងសុភមង្គល។

លុយ ឡាន វីឡាឬទ្រព្យរបស់ផ្សេងៗមិនមែនជារបស់ដែលមានតម្លៃបំផុតនៅក្នុងដួងចិត្តយើងនោះទេ។ តែសុបិន គឺជាដួងជីវិតដ៏ស្ថិតស្ថេរគ្មានថ្ងៃងាករេឡើយ ហើយតម្លៃរបស់វាមិនអាចប្រៀបធៀបត្រឹមតែស្មើទ្រព្យនោះទេ។ វាមានតម្លៃលើសលប់សម្បើម មហាសាល ដែលមិនអាចកាត់ថ្លៃបានឡើយ។ សុបិនគឺជាអ្នកបង្កើតគុណតម្លៃ និងគុណប្រយោជន៍ដ៏ច្រើនអនេកក្នុងសង្គម ឬលើផែនដីទាំងមូល។ សាកគិតមើល យើងមានសុបិនចង់ក្លាយជាវិចិត្រករ វិស្វករ តន្ត្រីករ កីឡាករ នាយករដ្ឋមន្ត្រីប្រធានាធិបតី តើសមិទ្ធផលដែលកើតចេញពីសុបិនរបស់បុគ្គលទាំងអស់នោះមានគុណតម្លៃ ឬគុណប្រយោជន៍ប៉ុន្មាន? មិនអាចគណនាបានឡើយ។

អត្ថបទដោយ: On Hinnakhim

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)