
Edu For U
· 2022-02-16
សូមកុំបញ្ឈប់ក្តីសុបិនរបស់អ្នក
#ចំណេះដឹង# #ការអប់រំ# #ចំណេះដឹងទូទៅ#
2546
អ្នកខ្លះមិនបង្កើតសុបិនដោយសារតែខ្លាចការរិះគន់ សើចចំអកឡកឡឺយពីអ្នកដទៃ។តើ! ចុះហេតុអ្វីបានជាយើងត្រូវខ្លាចការសើចចំអកពីជនទាំងនោះ? ការពិតទៅអ្នកដែលគួរឱ្យអាណិតគឺពួកគេទៅវិញទេ ព្រោះតែពួកគេកំពុងតែរស់នៅយ៉ាងខ្លះខ្ជាយ អត់ន័យ និងបំផ្លាញជីវិតខ្លួនឯង។ចង់ជោគជ័យក្នុងជីវិត គឺយើងត្រូវមានសុបិន។ ផ្តើមពីការមានសុបិនគឺយើងត្រូវកសាងសមត្ថភាព។ កាលបើយើងមានសមត្ថភាព យើងអាចធ្វើឱ្យសុបិនក្លាយជាការពិតបាន។

នៅពេលដែលសុបិនក្លាយជាការពិត តើអ្នកណាហ៊ានសើចចំអក ឬរិះគន់យើងទៀតនោះ?សូមកុំបញ្ឈប់សុបិនដោយសារពាក្យរិះគន់ឱ្យសោះ។ បើដូច្នោះមានឈ្មោះថា ជាមនុស្សខ្សោយ។ មនុស្សខ្សោយតែងតែបណ្តោយឱ្យចោរលួចសុបិន។ បើត្រឹមតែសុបិនការពារមិនបានផង តើទៅសម្រេចសុបិនយ៉ាងម៉េចកើត? បើគេចមិនផុតទេ ស្តាប់ចុះការរិះគន់ តែកុំធ្វើតាមការរិះគន់ឱ្យសោះព្រោះជីវិតយើងមានតែមួយ។ យើងត្រូវរស់នៅក្នុងជីវិតរបស់យើង។ កុំយកដួងព្រលឹងយើងទៅច្រកក្នុងជីវិតអ្នកដទៃ។ កុំយកដួងព្រលឹងអ្នកដទៃមកច្រកក្នុងជីវិតរបស់យើង។

អត្ថបទដោយ: On Hinnakhim
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លុយហូរចូលជាបន្តបន្ទាប់! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីប្រែជាល្អខ្លាំង លាភសំណាងចូលមករកដល់ក្នុងផ្ទះ
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
តារាសម្ដែងកំប្លែងជនជាតិសិង្ហបុរីតួអង្គ Tan Ah Teck លោក Moses Lim បានទទួលមរណភាពក្នុងអាយុ ៧៥ឆ្នាំ
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា
យោបល់ទាំងអស់ (0)