
Cambo-China
· 2023-07-09
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង
#ផ្លូវល្បឿនលឿន# #ភ្នំពេញ-ព្រះសីហនុ# #ភ្នំពេញ-បាវិត# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
6760
ភ្នំពេញ៖ កម្ពុជា មានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ខណៈប្រទេសនេះបាននឹងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតបន្ថែមមួយទៀត ដែលផ្លូវល្បឿនលឿនទាំងពីរខ្សែនេះ នឹងទាក់ទាញការវិនិយោគ ជំរុញសេដ្ឋកិច្ច កាត់បន្ថយថ្លៃដឹកជញ្ជូន និងពេលវេលាធ្វើដំណើរ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងផ្លូវសរុប ១៨៧,០៥គីឡូម៉ែត្រ និងទទឹង ២៤ម៉ែត្រ។ ចាប់ផ្ដើមពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយប្រើរយៈពេលសាងសង់ ៤០ខែ ក្នុងទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។
គម្រោងសាងសង់នេះ សាងសង់ឡើងក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង។ ផ្លូវនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីប្រមាណ៥ម៉ោង មក ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មជាដើម។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងផ្លូវសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្ដើមនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងចំណុចបញ្ចប់នៅក្រុងបាវិត ខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់ក្នុងអំឡុងឆ្នាំ២០២៧ ដោយប្រើរយៈពេលសាងសង់ ៤៨ខែ ក្នុងទំហំទឹកប្រាក់ ប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុនសាងសង់សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។
គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជាការសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍។ ផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៤ម៉ោងមកត្រឹម ១ម៉ោងកន្លះ សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោងសម្រាប់រថយន្តកុងតឺន័រ។
ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម៕ សម្រួលអត្ថបទដោយ៖ Li Xiaoling
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
យោបល់ទាំងអស់ (0)