Knongsrok

· 2023-12-17

ជ្រើសរើសកូនតុក្កតាមួយ ដើម្បីដឹងពីរឿងរ៉ាវបម្រុងកើតឡើង នៅ ១០ ថ្ងៃចុងក្រោយខែធ្នូ

#ក្បួនទស្សទាយ# #ជំនឿ# #កូនតុក្កតា# #អបិយជំនឿខ្មែរ#

4405

តាមរយៈក្បួនទស្សន៍ទាយតុក្កតាកូនក្រមុំទាំង ៣ នេះ ចូរអ្នកជ្រើសរើសតុក្កតា ១ ដើម្បីដឹងថា តើរឿងរ៉ាវខាងមុខក្នុងជីវិតអ្នកនឹងទៅជាបែបណា បើយើងរាប់ពីចន្លោះថ្ងៃទី ២១ ដល់ ដាច់ខែធ្នូ ខាងមុខ?

កូនតុក្កតាទី ១

ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។

ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។

កូនតុក្កតាទី ២

នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។

បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក ចូរមើលឲ្យបានល្អិតល្អន់ផង។

កូនតុក្កតាទី ៣

អ្នកនឹងទទួលបានភាពអំណររីករាយក្នុងជីវិត នឹងបានជួបនូវរឿងដែលអ្នកចង់ជួប។ ធម្មជាតិរបស់អ្នក មិនដែលដើរផ្លូវតែមួយនោះទេ អ្នកតែងតែមានផ្លូវក្រោយជាប់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈឬរឿងរ៉ាវអ្វីក៏ដោយ។

បើក្នុងន័យស្នេហា អ្នកនឹងបានជួបស្នេហ៍ពិតនៅពេលខាងមុខ ហើយវាជារឿងតែមួយគត់ ដែលនាំឲ្យជីវិតអ្នកផ្តោតលើផ្លូវតែមួយ មិនមានចិត្តពីរដូចរឿងផ្សេងៗទៀតឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស