
Knongsrok
· 2023-12-18
មនុស្សស្រី ២ ប្រភេទនេះ ប្រុសណាក៏គេដើរចៀសដែរ មិនចង់ក្បែរ មិនយកធ្វើជាប្រពន្ធឡើយ
#ចំណេះដឹង# #មនុស្សស្រី# #ទំនាក់ទំនងស្នេហា# #ស្នេហា#
6759
ក្នុងរឿងស្នេហា អារម្មណ៍របស់ភាគីទាំងសងខាងមានសារៈសំខាន់ខ្លាំង។ នេះគឺជាការរក្សា និងការពារនូវសេចក្តីស្រឡាញ់។ មានស្ត្រីដែលចំណាយពេលពេញមួយជីវិតស្វែងរកបុរសដែលស្រលាញ់ពួកគេ ទោះបីជាពួកគេមានទំនាក់ទំនងជាច្រើនក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបញ្ចប់ដោយបរាជ័យ។ យ៉ាងណាដោយសារតែនាងមានបុគ្គលិកលក្ខណៈទាំងពីរនេះហើយ ទើបមិនអាចទរកបានបុរសល្អចូលមកក្នុងជីវិត រឹយតែមិនអាចមានជីវិតគូដ៏ស្រស់បំព្រងបានដែរ។
១. មនុស្សស្រីមានចិត្តក្រអឺតក្រទមពេក ហើយចូលចិត្តប្រៀបធៀប និងមិនឱ្យតម្លៃដៃគូ
ស្ត្រីដែលមានចរិតក្រអឺតក្រទម ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ការមានទំនាក់ទំនងជាមួយនឹងមនុស្សស្រីប្រភេទនេះ មនុស្សប្រុសទោះអ្នកមានលុយច្រើនយ៉ាងណា ក៏មិនអាចផ្គាប់តម្រូវ ត្រូវចិត្តនាងបានដែរ ព្រោះតែភាពឆើតឆាយ និងគំនិតប្រៀបធៀបរបស់នាង ថែមទាំងមិនឱ្យតម្លៃដល់អ្នកថែមទៀតផង។ ការចាកចេញពីមនុស្សស្រីប្រភេទនេះ គឺជាផ្លូវចេញតែមួយគត់ ដើម្បីឱ្យអ្នករកបានអនាគតដែលល្អ។ ដូច្នេះហើយ បើមនុស្សស្រីមានចិត្តក្រអឺតក្រទម ហើយចូលចិត្តប្រៀបធៀប បុរសនឹងមិនចង់នៅជាមួយនាងឡើយ។
២. មនុស្សស្រីអាត្មានិយមពេក
ស្ត្រីអាត្មានិយម ជាពិសេសស្អប់ការរស់នៅជាមួយគ្រួសាររបស់ប្តី ព្រោះពួកគេបារម្ភថាមនុស្សចាស់នឹងបង្កបញ្ហា និងប៉ះពាល់ដល់ជីវិតរៀបការរបស់ពួកគេ។ តាំងពីដើមមក គេគិតតែពីចំណុចអាក្រក់របស់ឪពុកម្ដាយក្នុងគ្រួសារ ប៉ុន្ដែមិនដែលព្យាយាមស្វែងរក និងពិនិត្យមើលថា តើបុគ្គលិកលក្ខណៈរបស់ឪពុកម្តាយសមនឹងការរស់នៅជាមួយកូន ឬចៅឡើយ។
ស្ត្រីអាត្មានិយមជាច្រើន នឹងមិនត្រូវបានគេស្រឡាញ់ឡើយ។ ជាពិសេសប្រសិនបើភាពអាត្មានិយម គឺសម្ដៅទៅលើគ្រួសាររបស់គាត់។ ប្រសិនបើបុរសមានទស្សនៈធម្មតា និងសមហេតុផល ពួកគេនឹងមិនដែលស្តាប់បង្គាប់អ្នកទាំងស្រុងនោះទេ ដោយសារតែអ្នកស្អាត។ មាននារីដែលនៅក្មេង ស្អាត ឆើតឆាយ ប៉ុន្តែគេនៅមិនទាន់រកឃើញស្នេហ៍ពិតរបស់ខ្លួន។ ដល់អាយុរៀបការហើយនៅតែឯកា ដោយសារតែចរិតអាត្មានិយមហ្នឹងឯង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង
កម្ពុជាកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា
យោបល់ទាំងអស់ (0)