
TA X2
· 2024-02-19
កិច្ចពិភាក្សាជាប់គាំង ពេលលោក Netanyahu ចាត់ទុកការទាមទាររបស់ក្រុមហាម៉ាស់ថាឆ្កួតវង្វែង
#Benjamin Netanyahu# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
7329

អុីស្រាអែល ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលពុំបានវិលត្រឡប់ទៅរកកិច្ចពិភាក្សាស្វែងរកបទឈប់បាញ់បន្ថែមទៀតនោះឡើយនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដោយសារការទាមទាររបស់ក្រុមហាម៉ាស់ឆ្កួតវង្វែងខ្លាំងពេក ។
លោកថា ពួកគេចង់យកឈ្នះអ៊ីស្រាអែល ជាការពិតណាស់ថាពួកយើងមិនឯកភាពជាមួយពួកគេនោះឡើយ ប៉ុន្តែពេលណាដែលក្រុមហាម៉ាស់បោះបង់ចោលការទាមទារឆ្កួតលីលាបែបនេះ ពួកយើងអាចឆ្ពោះទៅមុខបាន ។
លោក Netanyahu និយាយថា ការទាមទារទាំងនោះ រួមមានទាំងការបញ្ចប់សង្រ្គាម និងទុកក្រុមហាម៉ាស់ឲ្យនៅដដែល ។
កិច្ចពិភាក្សាសម្របសម្រួលដោយអេហ្ស៊ីប និងកាតា ដើម្បីព្យាយាមឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងធានាដល់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលជាង ១០០នាក់ នៅមិនទាន់ទទួលបានលទ្ធផលនោះទេ ។
ខណៈនោះដែរ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង កាលពីថ្ងៃសុក្រជុំវិញមន្ទីរពេទ្យធំនៅតំបន់ហ្គាហ្សា មួយថ្ងៃបន្ទាប់ពីការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល ដោយក្រសួងសុខាភិបាលនៃដែនដីគ្រប់គ្រងដោយក្រុមហាម៉ាសមួយនេះ បាននិយាយថា អ្នកជំងឺជាច្រើននាក់ បានស្លាប់នៅទីនោះដោយសារកង្វះអុកហ្សីសែន ។
ក្រសួងសុខាភិបាលនិយាយថា ថាមពលត្រូវបានកាត់ផ្តាច់ ហើយម៉ាស៊ីនភ្លើងត្រូវបានបញ្ឈប់បន្ទាប់ពីការវាយឆ្មក់នៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុងភាគខាងត្បូង Khan Younis បណ្តាលឱ្យអ្នកជំងឺ ៥ នាក់ស្លាប់ ។
ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងត្រូវឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះជីវិតរបស់អ្នកជំងឺហើយបុគ្គលិកកំពុងគិតថា អគារនេះបច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងពេញលេញរបស់អ៊ីស្រាអែល ៕
ប្រភពពី៖ Reuters
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)