
TA X2
· 2024-02-21
ប្រធានាធិបតី៖ របបយោធារបស់ប្រទេសហ្គីណេ រំលាយរដ្ឋាភិបាលជាបណ្តោះអាសន្ន
#ប្រទេសហ្គីណេ# #ព័ត៌មាន# #ការរំលាយរដ្ឋាភិបាល# #ព័ត៍មានអន្តរជាតិ#
7285
ក្រុមមេដឹកនាំស្វ័យតែងតាំងនៃរបបយោធារបស់ប្រទេសហ្គីណេ បានរំលាយរដ្ឋាភិបាលជាបណ្ដោះអាសន្ន ហើយនឹងបង្កើតរដ្ឋាភិបាលថ្មីមួយ នេះបើយោងតាមអគ្គលេខាធិការរបស់ប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាខ្សែអាត់មួយកាលពីថ្ងៃចន្ទ (១៩ កុម្ភៈ)។

ប្រទេសអាហ្វ្រិកខាងលិចមួយនេះបានស្ថិតក្រោមការគ្រប់គ្រងដោយយោធាចាប់តាំងពីរបបសឹកបានដណ្តើមអំណាចក្នុងរដ្ឋប្រហារខែកញ្ញា ឆ្នាំ២០២១ មក។
ប្លុកសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់ ECOWAS របស់តំបន់នេះបាននិងកំពុងដាក់សម្ពាធលើរបបយោធា ដែលជាផ្នែកមួយនៃរបបសឹកជាច្រើននៅអាហ្វ្រិកខាងលិច ឱ្យរៀបចំការបោះឆ្នោតក្នុងរយៈពេលដែលអាចទទួលយកបាន និងស្ដារការគ្រប់គ្រងស៊ីវិលឡើងវិញ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការកំណត់ពេលវេលាអន្តរកាលរយៈពេល ២៤ ខែនៅខែតុលា ឆ្នាំ២០២២ ប៉ុន្តែអគ្គលេខាធិការរបស់ប្រធានាធិបតីគឺលោក អាម៉ារ៉ា ខាម៉ារ៉ា (Amara Camara) បានប្រកាសដោយមិននឹកស្មានដល់កាលពីថ្ងៃចន្ទ ថារដ្ឋាភិបាលត្រូវបានរំលាយ។
ដោយមិនផ្តល់ហេតុផលសម្រាប់ចំណាត់ការនេះ លោក ខាម៉ារ៉ា បាននិយាយនៅក្នុងវីដេអូថតទុកជាមុន ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ប្រធានាធិបតីថា បណ្ដានាយកនៃគណៈរដ្ឋមន្រ្តី អគ្គលេខាធិការ និងសមាជិកសភារបស់ពួកគេនឹងត្រូវទទួលបន្ទុកមើលការខុសត្រូវរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕
ប្រភពពី៖ ALjazeera https://x.com/AJEnglish?t=6Ouxxps5aqHPtk8K4LHdeQ&s=09
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www.aljazeera.com/news/2024/2/20/military-leaders-dissolve-government-in-guinea
https://twitter.com/AJEnglish/status/1759869249160364454?t=0g9wvhKKydl0IzCKS3I-OA&s=19
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)