
TNAOT News
· 2024-02-22
កុមារាម្នាក់នេះ ជួយលក់បន្លែម្តាយពេលទំនេរពីការសិក្សា ព្រោះចង់ជួយសម្រួលបន្ទុកគ្រួសារ
#ជីវិតកំសត់# #ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម# #កុមារលក់បន្លែ#
6850
គួរអោយអាណិតណាស់កុមារាម្នាក់នេះ មានជីវិតកំសត់ពេកហើយ! វ័យប្អូនប្រុសនេះ សមគួរតែជាវ័យដែលកំពុងតែទទួលបានការរៀនសូត្រដិតដល់ តែប្អូនវិញបែរជាត្រូវជិះកង់ពីឆ្ងាយមកលក់បន្លែ នៅម្តុំស្តុបនាងគង់ហ៊ីងតាំងកណ្តាលថ្ងៃក្តៅ ដោយមិនខ្លាចនឿយហត់ឡើយ។
ប្អូនប្រុសដែលមានអាយុទើបតែ១២-១៣ឆ្នាំប៉ុណ្ណោះតែបែរជាមានបន្ទុករកស៊ី ដើម្បីចិញ្ចឹមគ្រួសារទៅវិញ ព្រោះតែជីវភាពខ្សត់ខ្សោយពេក ទើបបានជាប្អូនបង្ខំចិត្តត្រូវធ្វើបែបនេះ ហើយថ្ងៃខ្លះប្អូនចេះតែធាក់កង់ទៅលក់តាមស្តុបនានា ដោយថ្ងៃខ្លះលក់ដាច់ឆាប់បានទៅផ្ទះវិញ តែថ្ងៃខ្លះទៀតប្អូនត្រូវនៅលក់ដល់ពេលយប់ក៏មាន ព្រោះតែមិនមានអ្នកទិញ។
ប្អូនប្រុសបានប្រាប់សារព័ត៌មាន TNAOT ថា ផ្ទះប្អូននៅក្រុងតាខ្មៅឯណោះ ហើយប្អូនយកបន្លែមកលក់ដល់ទីនេះព្រោះតែជួយសម្រាលបន្ទុកម្តាយរបស់ប្អូន ចំណែកឯម្តាយប្អូនគាត់លក់បន្លែនៅម្តុំតាខ្មៅ ហើយប្អូនបានបន្តប្រាប់ថា ប្អូនក៏មិនមែនមកលក់ទីនេះរាល់ថ្ងៃនោះទេ ថ្ងៃខ្លះលក់នៅកន្លែងផ្សេងព្រោះមិនសូវមានអ្នកទិញទើបចង់ប្តូរកន្លែងលក់។ ប្អូនប្រុសបាននិយាយថា ប្អូនគ្មានភាពហត់នឿយនោះទេ ព្រោះតែចង់រកលុយឲ្យបានច្រើន ចំណែកការសិក្សាប្អូននៅតែទៅរៀន តែដោយសាររៀនពេលព្រឹកទើបពេលចេញសុខចិត្តយកបន្លែមកលក់បន្ត ដើម្បីរកលុយបន្ថែមនឹងបានប្រាក់ខ្លះយកទៅសិក្សា! ពីក្រុមការងារសារព័ត៌មាន TNAOT សូមជូនពរប្អូនជោគជ័យទៅថ្ងៃអនាគត និង ស៊ូ ស៊ូ and Fighting ណាប្អូនប្រុស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Gongcheng persimmons are red! ASEAN media reporters wish you all the best
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ទៀតបាត់ខ្លួន ក្រោយគ្រោះទឹកជំនន់ជន់លិចប្រទេសនេប៉ាល់
មន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» ត្រូវបានបិទក្រោយទទួលព្យាបាលអ្នកជំងឺទាំងគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល
យោបល់ទាំងអស់ (0)