TA X2

· 02-26

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានកើនឡើងដល់២៩.៦៩២នាក់

#ហ្កាហ្សា# #ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

6887

ក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨៦នាក់និង១៣១នាក់ រងរបួស ក្នុងតំបន់ហ្កាហ្សាស្ទី្របអំឡុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩.៦៩២នាក់ និងអ្នករបួសឡើងដល់៦៩.៨៧៩នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រមហាម៉ាស បានផ្ទុះឡើងជាង៤ខែមកនេះ ។

ក្រសួងនេះបានគូសបញ្ជាក់ថា ជនរងគ្រោះជាច្រើននៅតែកប់ក្រោមគំនរកម្ទេចថ្មដោយសារតែការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា និងកង្វះការការពារជនស៊ីវិល និងក្រុមការងារសង្គ្រោះ។

ទូរទស្សន៍ប៉ាឡេស្ទីន បាននិយាយថា ការទម្លាក់គ្រាប់បែកឥតឈប់ឈរពីសំណាក់កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្ស៤៨នាក់ នៅក្នុងភាគខាងជើង និងខាងត្បូងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ រួមទាំង២៣នាក់ ក្នុងទីក្រុងភាគខាងត្បូង Khan Younis។

ទាហានអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានសម្លាប់កងកម្លាំងប្រដាប់អាវុធមួយចំនួនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។


នៅថ្ងៃដដែលនោះដែរ ក្រុមហាម៉ាស បាននិយាយថា ខ្លួនបានវាយប្រហារទាហាន និងរថយន្តអ៊ីស្រាអែល ដោយការបាញ់ផ្លោងគ្រាប់រ៉ូកែត៕


ប្រភពពី៖ Xinhua

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://english.news.cn/20240226/cc2f4429b9bc42cfbe26ef031ca50c51/c.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)