
TA X2
· 2024-02-28
ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារសង្រ្គាមហ្កាហ្សា កើនឡើងដល់ជាង ២៩.៧០០នាក់
#ហ្កាហ្សា# #ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
6781
ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងដល់ជាង ២៩.៧០០ នាក់។

ក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩០ នាក់ និងបង្ករបួស ១៦៤ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២៩.៧៨២ នាក់ និងរបួសដល់ ៧០.០៤៣ នាក់ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
កាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែលបានវាយប្រហារលើផ្លូវរូងក្រោមដីមួយ ដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប។ កងទ័ពបន្ថែមថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធជាច្រើននាក់នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ខណៈប្រតិបត្តិការកាន់តែខ្លាំងក្លានៅក្នុងទីក្រុង ខាន់ យូនីស (Khan Younis) នៅភាគខាងត្បូង។
កងពលតូច អាល់កាសាម (Al-Qassam) ដែលជាស្លាបប្រដាប់អាវុធនៃចលនាតស៊ូអ៊ីស្លាម ហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា បុគ្គលិកប្រដាប់អាវុធរបស់ពួកគេបានចូលរួមក្នុងការប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល នៅក្នុងទីតាំងជាច្រើននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយពួកគេបានវាយប្រហារទាហានអ៊ីស្រាអែលនៅក្រុង ខាន់ យូនីស និងបំផ្លាញរថក្រោះអ៊ីស្រាអែលមួយគ្រឿង៕
ប្រភពពី៖ Xinhua
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://english.news.cn/20240227/243d2444826b4638baa577d7e7ebde2b/c.html
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
ទោះស្រឡាញ់ប្ដីប៉ុណ្ណាក៏ដោយ កុំរៀបការធ្វើជាកូនក្រមុំក្នុងគ្រួសារទាំង៣នេះ
សូមថ្វាយព្រះពរ សម្តេចព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងរាជវរោកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា
គុណធម៌ក្នុងមាត់-(Moral rectitude in speech)
យោបល់ទាំងអស់ (0)