
TA X2
· 2024-03-05
អ៊ីស្រាអែល បានធ្វើការវាយឆ្មក់លើក្រុងរ៉ាម៉ាឡា ដែលធំជាងគេបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមិនធ្លាប់មាន
#ប៉ាឡេស្ទីន# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
4977
ប្រភពពីខាងប៉ាឡេស្ទីន បាននិយាយនៅថ្ងៃច័ន្ទនេះថា កងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ចូលទៅក្នុងរដ្ឋធានីរដ្ឋបាលប៉ាឡេស្ទីន ក្នុងក្រុងរ៉ាម៉ាឡា តំបន់កាន់កាប់វេស បេង នៅពេលយប់ដោយបានសម្លាប់មនុស្សម្នាក់ អាយុ១៦ឆ្នាំ ក្នុងជំរំជនភៀសខ្លួនដែលជាការវាយឆ្មក់ដ៏ធំបំផុតរបស់ពួកគេចូលក្នុងក្រុងនេះក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។

សាក្សីនានា ក្នុងក្រុងរ៉ាម៉ាឡា បាននិយាយថា កងទ័ពអ៊ីស្រាអែល បានបើករថយន្ដយោធារាប់សិបគ្រឿង ចូលក្នុងក្រុងដែលជាទីស្នាក់ការរបស់អាជ្ញាធប៉ាឡេស្ទីនដឹកនាំដោយលោកម៉ាសមុត អាបាស់។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា កងទ័ពអ៊ីស្រាអែល បានបាញ់សម្លាប់យុវជនម្នាក់អាយុ១៦ឆ្នាំឈ្មោះមូស្ដាហ្វា អាប៊ូ សាល់បាក់ ខណ:ដែលកំពុងវាយឆ្មក់ទៅលើជំរំអាម៉ារី (Am’ari)។
យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗទេទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយនេះ។
អំពើហឹង្សា បានកើនឡើងនៅទូទាំងតំបន់វេសបេង ស្របគ្នានឹងសង្រ្គាមក្នុងតំបន់ហ្កាហ្សាដោយជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែល ហើយនិងអ្នកតាំងទីលំនៅជ្វីស ហើយអ៊ីស្រាអែលតែងតែវាយឆ្មក់តំបន់ប៉ាឡេស្ទីន នៅទូទាំងទឹកដី ដែលខ្លួនបានកាន់កាប់ក្នុងឆ្នាំ១៩៦៧។
កងទ័ពអ៊ីស្រាអែល ក៏បានវាយឆ្មក់ក្រុងទូបាស់ (Tubas)តំបន់វេស បេងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ត្រូវចូលរួមផ្សព្វផ្សាយនិងការពារឲ្យបានល្អកំឡុងបុណ្យវិសាខបូជា
កុំបារម្ភអី! សញ្ញាទាំង ១០ មើលទៅដូចជាអាក្រក់ តែវាបញ្ជាក់ថា ជីវិតរបស់អ្នកកំពុងតែប្រសើរឡើងហើយ
អត្ថប្រយោជន៍ទាំង ៨ របស់សាច់ជូរស ដែលមនុស្សតិចណាស់បានដឹង
តារា TikTok ជនជាតិនូវែលសេឡង់ម្នាក់ស្លាប់ទាំងវ័យក្មេង ដោយសារជំងឺមហារីកពោះវៀនធំរយៈពេល១ឆ្នាំ
យោបល់ទាំងអស់ (0)