TA X2
· 2024-03-08
សង្គ្រាមអ៊ុយក្រែន៖ អ្នកស្រុកភាគខាងកើតត្រៀមខ្លួនសម្រាប់ការរុលទៅមុខរបស់រុស្ស៊ី
#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
3212
នៅភាគខាងកើតអ៊ុយក្រែន ជំនោររបស់សង្រ្គាមមិនមែនត្រឹមបានប្រែប្រួលនោះទេ តែវាបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ហើយអ្នកស្រុកម្នាក់ឈ្មោះ Mariya ពេលរៀបចំខ្ចប់ទូរទស្សន៍នៅក្នុងផ្ទះល្វែងរបស់ខ្លួន នៅទីក្រុង Kostyantynivka នាងបាននិយាយថា «យើងដឹងពីអ្វីដែលនឹងកើតមាន»។ នាងបានផ្ញើទូរទស្សន៍នេះទៅក្រុងគីវមុនពេលធ្វើដំណើរទៅទីនោះជាមួយកូនប្រុសរបស់នាង។
នាង Mariya បានប្រាប់ថា៖ «យើងនឿយហត់ពេញមួយថ្ងៃ ដោយមានអារម្មណ៍ភ័យព្រួយ និងស្លន់ស្លោជាប់។ វាធ្វើឲ្យមានជំងឺធ្លាក់ទឹកចិត្តជាប់ជានិច្ច ហើយយើងភ័យខ្លាចណាស់»។
គួរបញ្ជាក់ថា ក្នុងខែកុម្ភៈ រុស្ស៊ីបានដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ Avdiivka។ ចាប់តាំងពីពេលនោះមក ពួកអ្នកលុកលុយនេះបានរុលទៅទិសខាងលិចបន្ថែមទៀត ហើយបានដណ្តើមយកភូមិមួយចំនួនទៀត។
អ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនកំពុង «ទប់ទល់»។ ប៉ុន្តែពេលនេះ កងទ័ពរុស្ស៊ីកំពុងវាយលុកក្នុងតំបន់ចំនួន៥ តាមខ្សែត្រៀមជួរមុខចម្ងាយ ១.១០០គីឡូម៉ែត្រ។ ហើយនៅទីនេះ គឺនៅតំបន់ Donetsk ភាគខាងកើត ដែលខ្សែត្រៀមការពាររបស់អ៊ុយក្រែនកំពុងប្រឈមយ៉ាងខ្លាំងក្លាបំផុត។
ប្រជាជននៅក្នុងទីក្រុងនានា ដូចជា Pokrovsk, Kostyantynivka និង Kramatorsk ជាដើម ឥឡូវនេះកំពុងប្រឈមជាមួយនឹងខ្សែត្រៀមជួរមុខដែលកាន់តែកៀកទៅៗយ៉ាងឆាប់រហ័ស និងសូម្បីតែអាចត្រូវបានដណ្ដើមកាន់កាប់។ ជិវីតរបស់នាង Mariya និងម្តាយរបស់នាង លោកស្រី Tetyana កំពុងជួបការលំបាកកាន់តែខ្លាំងឡើង ខណៈដែលកងកម្លាំងរុស្ស៊ីរុលទៅកាន់តែកៀក។ ទីក្រុងរបស់ពួកគេមានសញ្ញាកាន់តែខ្លាំងពីការគំរាមកំហែងដែលជិតកើតឡើង ជាមួយនឹងចម្ងាយ ៣០គីឡូម៉ែត្រ៕
https://www.namibian.com.na/ukraine-war-eastern-residents-brace-for-russian-advance/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
GOOD NIGHT! GOOD MORNING! ពាក្យទាំងនេះសាមញ្ញមែន តែមានន័យណាស់ ស្ដាប់មិនចេះធុញទេ បើបានឮពីមនុស្សដែលយើងស្រឡាញ់
ចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ ១៥ តុលា អ្នកឆ្នាំទាំង ៤ រុងរឿងខ្លាំងទាំងស្នេហា ការងារ និងលុយកាក់ ងើបពីទុក្ខលំបាកហើយ
មនុស្សដែលត្រូវការការអប់រំច្រើនជាងគេ មិនមែនជាកូនទេ តែជា“ឪពុក”
ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ
យោបល់ទាំងអស់ (0)