TA X2
· 2024-03-12
ចិនរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់តំបន់ព្រំដែនជម្លោះ
#ឥណ្ឌា# #Narendra Modi# #ព័ត៌មាន# #ដំណើរទស្សនកិច្ច# #ព័ត៍មានអន្តរជាតិ#
6033
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin និយាយនៅថ្ងៃចន្ទនេះថា ទីក្រុងប៉េកាំងសូមធ្វើការជំទាស់យ៉ាងមុតមាំចំពោះដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ទៅកាន់តំបន់ជម្លោះនៅតាមព្រំដែនចិន-ឥណ្ឌា ។

លោក Modi បើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ផ្លូវរូងក្រោមដីកាលពីថ្ងៃសៅរ៍ នៅរដ្ឋភាគខាងកើត Arunachal Pradesh ដែលចិនប្រកាសសិទ្ធិផ្នែកខ្លះនៃដែនដីមួយនេះថាជារបស់ខ្លួន ។
លោក Wenbin បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌារូបនេះនេះ មានតែធ្វើឲ្យស្មុគស្មាញប៉ុណ្ណោះដល់បញ្ហាព្រំដែន ។
សូមបញ្ជាក់ថា ចិន និងឥណ្ឌា បានធ្វើសង្រ្គាមនៅតាមព្រំដែនប្រវែង ៣.៨០០គ.មរបស់ខ្លួន កាលពីឆ្នាំ ១៩៦២ ហើយការប៉ះទង្គិចគ្នា នៅតាមតំបន់ភ្នំ កាលពីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យទំនាក់ទំនងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២កាន់តែធ្ងន់ធ្ងរឡើង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រឹកថ្ងៃនេះ! យោធាថៃ នៅតែបន្តឈ្លានពានកម្ពុជា ដោយបានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ លើកទឹកចិត្តឱ្យប្រជានេសាទ ប្រើប្រាស់ឧបករណ៍តាមដាន VMSដើម្បីលុបបំបាត់ការនេសាទខុសច្បាប់
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ដឹកនាំក្រុមការងារនាំយកសម្ភារៈចាំបាច់ជូនគ្រួសារជនភៀសសឹកនៅខេត្តសៀមរាប
យោបល់ទាំងអស់ (0)