TA X2

· 2024-03-31

អង្គការអឌ្ឍចន្ទក្រហមអាល់ហ្សេរី នឹងបញ្ជូនជំនួយមនុស្សធម៌ ១៦២តោន ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប

#អាល់ហ្សេរី# #ព័ត៌មាន# #តំបន់ហ្កាហ្សាស្ទ្រីប# #ព័ត៍មានអន្តរជាតិ#

3793

អង្គការអឌ្ឍចន្ទក្រហមអាល់ហ្សេរី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌បន្ថែមចំនួន ១៦២តោន ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។


ជំនួយនេះ នឹងត្រូវដឹកជញ្ជូនពីអាកាសយានដ្ឋានយោធា Boufarik របស់ប្រទេសអាល់ហ្សេរី ទៅកាន់អាកាសយានដ្ឋាន Al-Arish របស់ប្រទេសអេហ្ស៊ីប ហើយបន្ទាប់មកទៅកាន់តំបន់ហ្កាហ្សាតាមរយៈចំណុចឆ្លងកាត់Rafah។

ជំនួយ ១៥០តោនផ្សេងទៀត ត្រូវបានបញ្ជូនកាលពីដើមសប្តាហ៍នេះ ដោយអង្គការអឌ្ឍចន្ទក្រហមអាល់ហ្សេរី។


តំបន់ហ្កាហ្សាស្ទ្រីបដែលមានប្រជាជនប្រហែល ២,៣៥លាននាក់ កំពុងឈានដល់គ្រោះទុរ្ភិក្ស ដោយសារជម្លោះអ៊ីស្រាអែល-ហាម៉ាស ដែលកំពុងបន្ត នេះបើយោងតាមទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។

https://english.news.cn/20240330/147a1ecd900e4a3d88d90ae2acdc40f2/c.html#:~:text=ALGIERS%2C%20March%2029%20(Xinhua),through%20the%20Rafah%20crossing%20point.

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)