
TA X2
· 2024-04-03
អនីតិជនជន ៧នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុង Indianapolis
#ការបាញ់ប្រហារ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #Indianapolis#
4162
នគរបាលបានបញ្ជាក់ថា អនីតីជនយ៉ាងហោចណាស់ប្រាំពីរនាក់មានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ បានរងរបួស អំឡុងការបាញ់ប្រហារនៅទីក្រុង អ៊ីឌៀអាណាប៉ូលីស(Indianapolis) រដ្ឋអ៊ីឌៀអាណា សហរដ្ឋអាមេរិក។

លោកស្រី Tanya Terry ប្រធានប្រតិបត្តិការរងនៃនគរបាលទីក្រុង Indianapolis បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។

យោងតាមលោកស្រី Terry បាននិយាយឲ្យដឹងថា នៅម៉ោងប្រហែល ១១:៣៦ យប់ ម៉ោងក្នុងស្រុក មន្ត្រីដែលស្ថិតនៅក្នុងតំបន់នោះ បានឮការបាញ់កាំភ្លើង ហើយបានរកឃើញអនីតិជនមួយក្រុមធំ នៅពេលទៅដល់កន្លែងកើតហេតុនៅក្បែរមជ្ឈមណ្ឌលផ្សារទំនើប Circle Center ។
លោកស្រី Terry បានបញ្ជាក់ថា ហេតុការណ៍នេះមានជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អាវុធ និងបាននិយាយថា គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយ ហើយការបាញ់ប្រហារនេះកំពុងត្រូវបានស៊ើបអង្កេត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)