
TA X2
· 2024-04-03
កៀហ្ស៊ីស៊ីស្ថានអនុម័តច្បាប់កំណត់គោលដៅលើអង្គការក្រៅរដ្ឋាភិបាលដែលទទួលបានមូលនិធិពីបរទេស
#Sadyr Japarov# #ប្រទេសកៀហ្ស៊ីស៊ីស្ថាន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
3896
ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Japarov នៅថ្ងៃអង្គារ (ទី២ ខែមេសា) នេះ បានចុះហត្ថលេខាឲ្យចូលជាច្បាប់ជាធរមានលើសេចក្ដីស្នើច្បាប់ស្តីពីការរឹតបន្តឹងការគ្រប់គ្រងរបស់រដ្ឋលើអង្គការមិនមែនរដ្ឋាភិបាល (NGO) ដែលទទួលបានមូលនិធិពីបរទេស ដោយការចេញច្បាប់នេះ បាននាំឲ្យស្ថាប័ន និងក្រុមសិទ្ធិមនុស្សជាច្រើន រិះគន់ថា ជាការរឹតត្បិតយ៉ាងតឹងរ៉ឹង។

ច្បាប់ដែលប្រើប្រាស់បទប្បញ្ញត្តិ និងភាសាស្រដៀងនឹងច្បាប់របស់រុស្ស៊ីឆ្នាំ២០១២ ស្ដីអំពី «ភ្នាក់ងារបរទេស» ដាក់ចេញនូវកាតព្វកិច្ចរាយការណ៍បន្ថែម ចំពោះអង្គការក្រៅរដ្ឋាភិបាល ជុំវិញការទទួលបានមូលនិធិពីបរទេសដែលចូលរួមក្នុងសកម្មភាព «នយោបាយ»។ លើសពីនេះទៀត ច្បាប់នេះក៏ផ្តល់ឲ្យអាជ្ញាធរនៃប្រទេសអាស៊ីកណ្តាលមួយនេះនូវសិទ្ធិអំណាចត្រួតពិនិត្យកាន់តែច្រើនជាងមុន និងអាចដាក់ទណ្ឌកម្មឧក្រិដ្ឋកម្ម ក្នុងករណីមិនគោរពតាម។
អង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប បានព្រមានកាលពីខែកុម្ភៈថា ការអនុម័តច្បាប់នេះ «នឹងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងលើសលប់ទៅលើសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន»។
តែការិយាល័យរបស់លោក Japarov បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងធ្វើឲ្យការងាររបស់អង្គការក្រៅរដ្ឋាភិបាលកាន់តែមានតម្លាភាព៕
https://www.reuters.com/world/europe/kyrgyzstan-adopts-law-targeting-foreign-funded-ngos-2024-04-02/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្រីៗចាំមេរៀននេះទុក ពេលដែលអ្នកមានស្នេហា បើគេមិនខ្វល់ពីអ្នក អ្នកត្រូវធ្វើរឿងទាំងនេះភ្លាម ដើម្បីឱ្យគេស្ដាយក្រោយ
ទំនាក់ទំនងទាំង ៥ កាន់តែជិតស្និទ្ធ នឹងគ្មានថ្ងៃធ្វើឱ្យអ្នកខកចិត្តឡើយ
គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ
ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ
យោបល់ទាំងអស់ (0)