
TA X2
· 2024-04-06
រដ្ឋមន្ត្រីហ្វាំងឡង់បញ្ជាក់ថា ពេលនេះ មិនមែនជាពេលដែលត្រូវពិភាក្សាអំពីច្បាប់កាំភ្លើងទេ បន្ទាប់ពីមានការបាញ់សម្លាប់កុមារ
#ព័ត៌មាន# #ការបាញ់សម្លាប់# #ហ្វាំងឡង់# #ព័ត៍មានអន្តរជាតិ#
3934
រដ្ឋមន្ត្រីមហាផ្ទៃលោកស្រី Mari Rantanen បាននិយាយថា ប្រទេសហ្វាំងឡង់ មានច្បាប់ស្តីពីអាវុធ«តឹងរ៉ឹង»រួចហើយ ហើយឥឡូវនេះ មិនមែនជាពេលវេលាត្រឹមត្រូវ ដើម្បីពិភាក្សាអំពីការរឹតបន្តឹងវានោះទេ បន្ទាប់ពីមានការបាញ់ប្រហារ នៅសាលារៀនមួយសប្តាហ៍នេះ ដែលក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ បានបាញ់ មិត្តរួមថ្នាក់បីនាក់។

កាលពីថ្ងៃអង្គារ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បាននាំយកកាំភ្លើងខ្លីរបស់សាច់ញាតិ ទៅសាលារៀន Viertola នៅជិតទីក្រុង Helsinki ដោយបានបាញ់សម្លាប់សិស្សថ្នាក់ទី៦ម្នាក់ និងពីរនាក់ទៀត រងរបួសយ៉ាងធ្ងន់ ធ្ងរ។
ទិន្នន័យរបស់ក្រសួងមហាផ្ទៃហ្វាំងឡង់ បង្ហាញថា មានអាវុធដែលមានអាជ្ញាប័ណ្ណជាង ១,៥លាន និងអ្នកកាន់អាជ្ញាប័ណ្ណប្រហែល ៤៣០.០០០នាក់ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៥,៦លាននាក់ ដែលការបរបាញ់ និងការបាញ់ទៅលើគោលដៅ គឺជាល្បែងកំសាន្តដ៏ពេញនិយម។

អត្រានៃអាវុធស៊ីវិលរបស់ប្រទេសហ្វាំងឡង់ក្នុងមនុស្សម្នាក់ៗ គឺខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប ការសិក្សាមួយរបស់គម្រោងស្រាវជ្រាវ Small Arms Survey បានរកឃើញនៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែលោក Rantanen បាននិយាយថា ចំនួនកាំភ្លើងខ្ពស់ មិនធ្វើឲ្យហ្វាំងឡង់ក្លាយជា «ប្រទេស មានអំពើហិង្សា»នោះទេ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)