TA X2
· 2024-04-08
ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងតំបន់ហ្កាហ្សា កើនឡើងដល់ ៣៣.១៣៧នាក់ ខណៈជម្លោះអូសបន្លាយពេលអស់៦ខែ
#ប៉ាឡេស្ទីន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5317
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ចំនួនជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាស្រ្ទីប បានឡើងដល់ ៣៣.១៣៧នាក់។
យោងតាមក្រសួងសុខាភិបាល បានអោយដឹងថា ក្នុងអំឡុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន៤៦នាក់ និងរបួស៦៥នាក់ទៀត នៅក្នុងប្រតិបត្ដិការសឹក៤លើក ដែលនាំអោយចំនួនអ្នកស្លាប់ឡើងដល់៣៣.១៣៧នាក់ និងរបួស ៧៥.៨១៥នាក់ ចាប់តាំងពីជម្លោះ អ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៣ ។ មានរយៈពេល៦ខែមកហើយ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានបន្ដពីការផ្ទុះឡើងនៅថ្ងៃទី៧តុលា ឆ្នាំកន្លងទៅ។
តំបន់ហ្កាហ្សា ស្រ្ទីប ឥឡូវនេះ បានជាប់ក្នុងឋាននរក និងនៅតែមានស្ថានភាពដុនដាបខ្លាំងផ្នែកវិបត្ដិមុស្សធម៌ និងហានិភ័យគ្រោះទុរ្ភិក្ស។
កងទ័ពអ៊ីស្រាអែល បានប្ដេជ្ញាវាយប្រហារក្រុងរ៉ាហ្វា (Rafah) ដែលគេចាត់ទុកថា ជាជម្រកចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា។ ខណៈដែលជម្លោះកំពុងរីករាលដាលជាមួយ នឹងហានិភ័យដែលលែងអាចគ្រប់គ្រងបាន។
អ៊ីស្រាអែល បានចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនេះ ក្នុងតំបន់ហ្កាហ្សា ស្រ្ទីប ដើម្បីសងសឹកនឹងការវាយប្រហារដោយកំរោលចូលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧តុលាឆ្នាំ២០២៣ដែលបានធ្វើឱ្យមនុស្សចំនួន១.២០០នាក់ ត្រូវបានសម្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ៕
https://www.philstar.com/world/2024/04/07/2345992/six-months-bloodshed-gaza-war-numbers
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមហាម៉ាស ចោទប្រកាន់ក្រុមគូប្រជែងហ្វាតាថា បានបញ្ជូនសន្តិសុខទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង
អង់គ្លេសជំរុញឲ្យអ៊ីស្រាអែលស៊ើបអង្កេតការស្លាប់របស់បុគ្គលិកផ្ដល់ជំនួយ នៅតំបន់ហ្កាហ្សា
រដ្ឋាភិបាលអង់គ្លេស កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង ឲ្យឈប់លក់អាវុធទៅឲ្យអ៊ីស្រាអែល
ប្រភព៖ សហរដ្ឋអាមេរិក កំពុងថ្លឹងថ្លែងក្នុងការផ្ទេរកញ្ចប់សព្វាវុធ ១៨ ពាន់លានដុល្លារឱ្យអ៊ីស្រាអែល
យោបល់ទាំងអស់ (0)