
TA X2
· 2024-04-08
ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងលោក Netanyahu ខណៈសង្រ្គាមហ្កាហ្សា ឈានដល់រយៈពេលកន្លះឆ្នាំ
#ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#
2976
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានតវ៉ាប្រឆាំងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅថ្ងៃចុងសប្ដាហ៍នេះ ស្របពេលសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាឈានដល់រយៈពេលកន្លះឆ្នាំពេញ។
ក្រុមអ្នករៀបចំបាននិយាយថា មនុស្សប្រហែល ១០០.០០០នាក់ បានជួបជុំគ្នានៅផ្លូវបំបែកទីក្រុង Tel Aviv ដែលត្រូវបានប្តូរឈ្មោះជា ទីលានប្រជាធិបតេយ្យវិញ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ដោយស្រែកថា រៀបចំការបោះឆ្នោតឥឡូវនេះ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Benjamin Netanyahu លាលែងពីតំណែង ខណៈសង្រ្គាមនៅដែនដី ហ្កាហ្សា ឈានចូលដល់ខែទីប្រាំពីរនៅថ្ងៃអាទិត្យទី៧មេសា។
ការប្រមូលផ្តុំគ្នាក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងទីក្រុងផ្សេងៗ ដោយមេដឹកនាំប្រឆាំងរបស់អ៊ីស្រាអែលលោក យ៉ែរ ឡាពីដ (Yair Lapid)កំពុងចូលរួមនៅក្នុងទីក្រុង ហ្វា សាបា(Kfar Saba) មុនពេលលោកធ្វើដំណើរទៅចូលរួមកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន។
លោកបានថ្លែងនៅក្នុងការជួបជុំនោះថា ពួកគេមិនបានដឹងអ្វីទេ ពួកគេមិនបានផ្លាស់ប្តូរទេ។
ដរាបណាយើងមិនអាចនាំចំណាប់ខ្មាំងទាំងនោះត្រឡប់មកផ្ទះវិញ ពួកគេនឹងមិនផ្តល់ឱកាសឱ្យប្រទេសនេះដើរទៅមុខឡើយ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងនគរបាលនៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ហើយនគរបាលបាននិយាយថា អ្នកតវ៉ាម្នាក់ត្រូវបានចាប់ខ្លួន។ក្រោយមក ក្រុមអ្នកតវ៉ានៅទីក្រុង Tel Aviv ត្រូវបានចូលរួមដោយក្រុមគ្រួសារចំណាប់ខ្មាំង ហ្កាហ្សានិងក្រុមអ្នកគាំទ្ររបស់ពួកគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)