
TA X2
· 2024-04-12
នគរបាលប្រើកាណុងបាញ់ទឹក ដើម្បីបំបែកការតវ៉ាប្រឆាំងគោលនយោបាយរឹតត្បិត នៅអាហ្សង់ទីន
#អាហ្សង់ទីន# #ព័ត៌មាន# #ការតវ៉ា# #ព័ត៍មានអន្តរជាតិ#
2686
នគរបាលអាហ្សង់ទីនបានប្រើកាណុងបាញ់ទឹក ដើម្បីបាញ់បំបែកការតវ៉ា នៅក្នុងទីក្រុង Buenos Aires (ប៊ុយណូស៊ែ) កាលពីថ្ងៃពុធ (ទី១០ មេសា) ខណៈដែលចលនាសង្គមបានធ្វើការតវ៉ា ដើម្បីប្រឆាំងនឹងវិធានការរឹតបន្តឹងសេដ្ឋកិច្ចរបស់ប្រធានាធិបតី លោក Javier Milei។

ក្រុមអ្នកតវ៉ាបានដើរដង្ហែតាមផ្លូវសំខាន់មួយ ក្នុងរដ្ឋធានី ដែលរំខានដល់ការធ្វើចរាចរណ៍។ ពួកគេចង់គូសបញ្ជាក់ពីស្ថានភាពរបស់វណ្ណៈកម្មករ និងផ្នែកផ្សេងៗទៀត ដែលពួកគេនិយាយថា កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីកាត់បន្ថយនានារបស់រដ្ឋាភិបាល ដែលធ្វើឡើងក្នុងគោលបំណងទប់ស្កាត់អតិផរណាកំពុងកើនឡើង។
គួរបញ្ជាក់ថា លោក Milei បានដាក់ចេញនូវគោលនយោបាយរឹតបន្តឹងសេដ្ឋកិច្ច ដែលរួមមានការកាត់បន្ថយការចំណាយរបស់រដ្ឋ ការកាត់បន្ថយការឧបត្ថម្ភធន និងការកាត់ចេញផ្នែកសាធារណៈ។
ប្រទេសអាហ្សង់ទីនកំពុងប្រឹងប្រែងទម្លាក់អតិផរណា ដែលមានកម្រិតខ្ពស់បំផុតមួយរបស់ពិភពលោកជាមួយនឹងអត្រាប្រចាំឆ្នាំលើសពី ២៧៥ភាគរយ។ ប្រទេសនេះប្រឈមនឹងភាពក្រីក្រដែលកំពុងកើនឡើង ការជាប់គាំងសកម្មភាពសេដ្ឋកិច្ច និងផលប៉ះពាល់ពីការគ្រប់គ្រងដើមទុនដ៏តឹងរ៉ឹងដែលធ្វើឲ្យអាជីវកម្មដំណើរការយ៉ាងលំបាក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
រឿងស្នេហាតែប៉ុណ្ណឹង ខំប្រឹងពុះពារឆ្លងកាត់គ្រប់យ៉ាងជាមួយគ្នាបែបណា ចុងក្រោយក៏នៅតែបែក
ទស្សន៍ទាយបុគ្គលិកលក្ខណៈ និងជោគវាសនា អ្នកដែលមានខួចនៅលើថ្ពាល់
មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព
យោបល់ទាំងអស់ (0)