
TA X2
· 2024-04-13
ទូរទស្សន៍រដ្ឋនីហ្សេនិយាយថា រុស្ស៊ីបានបញ្ជូនយិធាចារ្យទៅកាន់ប្រទេសនីហ្សេតាមការគ្រោងទុក
#ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
2663
ដោយយោងទៅលើកិច្ចព្រមព្រៀងរវាងរបបសឹកនិងប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀ ពូទីន ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិកាគ្នា ទូរទស្សន៍រដ្ឋនីហ្សេRTN បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រូបង្វឹកយោធារុស្ស៊ី បានទៅដល់ប្រទេសនីហ្សេកាលពីថ្ងៃពុធ តាមយន្ដហោះ១គ្រឿង ដែលមានដឹកឧបរណ៍យោធាមកជាមួយទៀតផង។

ទូរទស្សន៍បានបង្ហាញវីដេអូយន្ដហោះដឹកជញ្ជូនយោធា១គ្រឿង កំពុងរើឥវ៉ាន់ចេញ ខណ:ដែលមនុស្សមួយចំនួនដែលហត់នឿយឈរជិតនោះ និងបាននិយាយថា រុស្ស៊ីបានយល់ព្រមតម្លើងប្រព័ន្ធប្រឆាំងអាកាសយានក្នុងប្រទេសនីហ្សេ។
តាំងពីរដ្ឋប្រហាក្នុងខែកក្កដាឆ្នាំ២០២៣មក របបយោធាដែលកាន់កាប់អំណាចក្នុងរដ្ឋធានីញ៉ាម៉េ (Niamey) បានចាប់ផ្ដើមបណ្ដេញកងទ័ពបារាំងនិងអឺរ៉ុបចេញ និងបានចាកចេញពីសហគមន៍សេដ្ឋកិច្ចរបស់ប្លុកតំបន់រដ្ឋអាហ្រ្វិកខាងលិចទៀតផង។ ដូចគ្នានឹងរបបសឹកនេះដែរ ប្រទេសជិតខាងម៉ាលី និងបួគីណា ហ្វាសូ ក៍បានពង្រឹងចំណងទាក់ទងយោធាជាមួយរុស្ស៊ីផងដែរ។
មន្រ្ដីការពារជាតិរុស្ស៊ីថ្នាក់ខ្ពស់ៗក្នុងនោះរួមមានលោក យូនើស បេក យេវកូរ៉ូវ (Yunus-bek Yevkurov) ដែលជាអនុរដ្ឋមន្រ្ដីការពារជាតិរុស្ស៊ី ក៏បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះនិងបានជួបជាមួយមេដឹកនាំរបបសឹកកាលពីប៉ុន្មានខែថ្មីៗនេះផងដែរ។
https://www.dw.com/en/russia-sends-military-trainers-troops-to-niger/a-68800055
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អំណោយផលខ្លាំង! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើង សម្រុកកើបលាភ រយៈពេល ៤ ខែពេញមុនដាច់ឆ្នាំ
មិនថាអ្នកមាន ឬ អ្នកក្រទេ មនុស្សដែលមានសំណាងតែងមានលក្ខណៈទាំងបីនេះក្នុងគ្រួសារ
ការពិត ៦យ៉ាង ដែលស្ត្រីគួរចងចាំជានិច្ច ដើម្បីមានទំនុកចិត្ត និងសុភមង្គលក្នុងជីវិត
ឪពុកម្តាយជាគំរូដ៏ល្អបំផុតសម្រាប់កូន បើឪពុកម្តាយស្លូតបូតនិងចិត្តល្អ កូនរបស់ពួកគេនឹងមានពរជ័យនាពេលអនាគត
យោបល់ទាំងអស់ (0)