
TA X2
· 2024-04-13
សមាជិកសភាជាន់ខ្ពស់របស់ចិន ជួបសមភាគីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង
#ព្យុងយ៉ាង# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5552
ទូរទស្សន៍រដ្ឋ KRT នៅថ្ងៃសុក្រ (១២ មេសា) បានរាយការណ៍ថា សមាជិកសភាជាន់ខ្ពស់ និងជាមន្ត្រីជាន់ខ្ពស់បំផុតលំដាប់ទី៣ របស់បក្សកុម្មុយនីស្តចិន លោក Zhao Leji បានជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង។

យោងតាមទូរទស្សន៍ KRT បានឲ្យដឹងថា លោក Zhao បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ (១១ មេសា) ហើយបានជួបជាមួយលោក Choe Ryong Hae ដើម្បីពិភាក្សាអំពីវិធីដែលប្រទេសទាំង២ អាចជំរុញដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចសុច្ឆន្ទៈផ្លូវការរបស់លោក Zhao ធ្វើឡើងនៅពេលដែលទីក្រុងព្យុងយ៉ាងព្យាយាមពង្រីកការផ្លាស់ប្តូរការទូតជាមួយសម្ព័ន្ធមិត្តនយោបាយដ៏សំខាន់របស់ខ្លួន បន្ទាប់ពីបានលុបចោលការរឹតបន្តឹងទប់ស្កាត់ជំងឺកូវីដ-១៩។
ប្រធានាធិបតីចិនលោក Xi Jinping និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រកាសថា ឆ្នាំ២០២៤ ជា «ឆ្នាំនៃមិត្តភាព» ដោយអំពាវនាវឲ្យមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំង២៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពេលវេលាទាំង ៤ នេះ មិនសក្តិសម សម្រាប់អ្នកទទួលទានកាហ្វេនោះឡើយ
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន
តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង
ទោះផែនដីរលាយទៀត ក៏អ្នកនៅតែ Single ដែរ បើអ្នកនៅតែប្រកាន់គំនិតទាំងនេះ
យោបល់ទាំងអស់ (0)