
TA X2
· 2024-04-13
កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ធ្វើសមយុទ្ធកងទ័ពជើងទឹក ស្របពេលការគំរាមកំហែងរបស់កូរ៉េខាងជើង
#កូរ៉េខាងត្បូង# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
5070
កងទ័ពជើងទឹករបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃសុក្រ (១២ មេសា) នេះថា ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលបានគ្រោងទុកជាយូរមកហើយ ពាក់ព័ន្ធនឹងនាវាផ្ទុកយន្តហោះអាមេរិក ដើម្បីធានាការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង។

កូរ៉េខាងជើង បាននឹងកំពុងពន្លឿនការអភិវឌ្ឍន៍សព្វាវុធ សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងដើរដោយឥន្ធនៈរឹងកាលពីសប្តាហ៍មុន ហើយមេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃពុធថា ឥឡូវនេះគឺជាពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមជាងពេលណាៗទាំងអស់ ដោយលើកឡើងពីស្ថានភាពភូមិសាស្ត្រនយោបាយមិនស្ថិតស្ថេរ។
សមយុទ្ធរយៈពេលពីរថ្ងៃ ដែលធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិរវាងកូរ៉េខាងត្បូង និងជប៉ុននេះបានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍។ កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា ការហ្វឹកហ្វឺនមានគោលបំណងបង្កើនសមត្ថភាពរួមរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង អនុវត្តតាមផែនការសមយុទ្ធរួមរយៈពេលជាច្រើនឆ្នាំដែលបានបង្កើតឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលត្រីភាគីកាលពីឆ្នាំមុន។
ក្រសួងការពារជាតិក្រុងសេអ៊ូល បាននិយាយថា នៅទីក្រុងវ៉ាស៊ីនតោន ក្រុមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាការពារជាតិប្រចាំឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ឡើងវិញនូវផែនការសម្រាប់សមយុទ្ធឆ្លើយតបក្នុងគ្រាអាសន្ន ដែលនិមិត្តការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងសមយុទ្ធនៅរដូវក្តៅខាងមុខនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រី៦ប្រភេទ ចូលចិត្តទាក់ទងជាមួយប្តីគេដោយមិនខ្វល់ពីរឿងបាបបុណ្យ
ចិញ្ចឹមកូនបានល្អណាស់! ឪពុកម្ដាយដែលកើតឆ្នាំទាំង ៣ នេះ ច្រើនតែរុងរឿង នាំសំណាង ជោគជ័យ និងបង្កើតស្ដង់ដារខ្ពស់ដល់កូនៗ
ចង់ដឹងថាគេស្រឡាញ់យើងពិត ឬស្រឡាញ់យើងខ្លាំងអត់ មើលតែទង្វើទាំងនេះទៅដឹងហើយ…
មនុស្សស្រីឈានដល់វ័យកណ្ដាល បើនៅតែរក្សារឿង ៣ យ៉ាងនេះទៀត អ្នកនឹងក្លាយជាមនុស្សដែលអត់ប្រយោជន៍បំផុត
យោបល់ទាំងអស់ (0)