
TA X2
· 2024-04-17
មនុស្សជាង ៣០នាក់ស្លាប់ និងមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងមូសុង នៅអាហ្វហ្គានីស្ថាន
#ព័ត៌មាន# #គ្រោះធម្មជាតិ# #ទឹកជំនន់# #អាហ្វហ្គានីស្ថាន#
6781
យោងតាមរបាយការណ៍បានឱ្យដឹងថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសអាហ្វហ្គានីស្ថានបានបំផ្លាញដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានធ្វើឱ្យមនុស្សមួយចំនួនស្លាប់ និងរបួស។

នៅក្នុងភូមិនានារបស់ស្រុក ឡាល់ពួរ (Lalpur) នៃ ខេត្ត ណានហ្កាហា (Nangarhar) ប្រជាពលរដ្ឋបានកាយកំទេចកំទីនៅតាមផ្ទះសម្បែងរបស់ពួកគេដែលត្រូវបានបំផ្លាញដោយទឹកជំនន់ ស្របពេលពួកគេព្យាយាមទាញយកគោក្របី និងរបស់របរដែលកប់នៅក្រោមល្បាប់។
លោក Mohammad Abdullah Jan Saiq អ្នកនាំពាក្យក្រុមតាលីបង់ បាននិយាយតាមសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣៣ នាក់បានស្លាប់នៅក្នុងទឹកជំនន់ និង ២៧ នាក់ផ្សេងទៀតបានរងរបួស។
លោក Dost Nabi អ្នកភូមិ Gulag បាននិយាយថា យប់មិញមានទឹកជំនន់នៅម៉ោងប្រហែល៣ ហើយមានពពែបីក្បាលនៅក្នុងបន្ទប់នេះត្រូវបានបាត់។
ប្រជាជនកំពុងកាយយកសត្វនិងរបស់របររបស់ខ្លួនចេញពីក្រោមល្បាប់ ។ជញ្ជាំងផ្ទះទាំងអស់ត្រូវបានបំផ្លាញ ហើយត្រូវការសាងសង់ឡើងវិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា
វិធីទាំង ៥ តាមបែបធម្មជាតិ ដើម្បីកម្ចាត់រោមក្លៀក ដោយមិនចាំបាច់កោរឡើយ
អំណោយផលខ្លាំង! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើង សម្រុកកើបលាភ រយៈពេល ៤ ខែពេញមុនដាច់ឆ្នាំ
ឆ្នាំទាំង ៣ រាសីអណ្ដែតយីអ៊ុនឡើងខ្ពស់ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៦
យោបល់ទាំងអស់ (0)