
TA X2
· 2024-04-18
ក្រសួងហិរញ្ញវត្ថុ៖ ស្រីលង្កានឹងប្រឹក្សាយោបល់ជាមួយ IMF ពាក់ព័ន្ធនឹងសំណើម្ចាស់បំណុលចុងក្រោយបង្អស់
#ស្រីលង្កា# #ក្រសួងហិរញ្ញវត្ថុ# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
3486
ក្រសួងហិរញ្ញវត្ថុស្រីលង្កា នៅថ្ងៃពុធ (ទី១៧ ខែមេសា) បាននិយាយថា ប្រទេសខ្លួននឹងប្រឹក្សាយោបល់ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីវាយតម្លៃថា តើសំណើចុងក្រោយបំផុតដែលបានពិភាក្សាជាមួយម្ចាស់ប័ណ្ណបំណុលស្ថិត នៅក្នុងកម្រិតនៃកម្មវិធីជំនួយរបស់ខ្លួន ឬយ៉ាងណា។
ប្រទេសកោះអាស៊ីខាងត្បូង កាលពីថ្ងៃអង្គារ (ទី១៦ ខែមេសា) បានច្រានចោលសំណើរបស់ម្ចាស់បំណុលអន្តរជាតិ ដែលចង់ឲ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលជាង ១២ពាន់លានដុល្លារ ដោយធ្វើឲ្យមានហានិភ័យធ្ងន់ធ្ងរដល់ការគាំទ្ររបស់ IMF និងការពន្យារពេលកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយវិបត្តិបំណុល។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋ លោក Shehan Semasinghe បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីមានការប្រឹក្សាយោបល់ទាំងនេះ យើងសង្ឃឹមថា នឹងបន្តការពិភាក្សាជាមួយម្ចាស់បំណុលក្នុងគោលបំណងឈានដល់ចំណុចរួម មុនពេលក្រុមប្រឹក្សាភិបាល IMF ពិចារណាលើការពិនិត្យឡើងវិញលើកទី២ នៃកម្មវិធី EFF (កម្មវិធីផ្តល់មូលនិធិបន្ថែម) ដល់ប្រទេសស្រីលង្កា»។
គួរបញ្ជាក់ថា ប្រទេសកោះមួយនេះបានខកខានសងបំណុលបរទេសរបស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០២២ ហើយបានចាប់ផ្តើមការចរចាជាមួយម្ចាស់បំណុលទ្វេភាគីជាច្រើនខែក្រោយមក ដោយទីបំផុតទទួលបានកិច្ចព្រមព្រៀងជាគោលការណ៍ជាមួយប្រទេសចិន ឥណ្ឌា និង Paris Club (ក្រុមប្រទេសផ្ដល់ឥណទាន នៅទីក្រុងប៉ារីស ប្រទេសបារាំង) កាលពីខែវិច្ឆិកាឆ្នាំមុន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រទេសចិន ជំរុញឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅមីយ៉ាន់ម៉ា
BREAKING NEWS! នាយករដ្ឋមន្ត្រីសិង្ហបុរី LEE នឹងចុះចេញពីតំណែងថ្ងៃទី១៥ ឧសភា ហើយត្រូវជំនួសដោយលោក LAWRENCE WONG
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ
ក្រុមឧទ្ទាមលើកទង់នៅមូលដ្ឋានទ័ពមីយ៉ាន់ម៉ាដែលដណ្ដើមបាន ខណៈមេបញ្ជាការប្ដេជ្ញាគ្រប់គ្រងឲ្យខានតែបាន
យោបល់ទាំងអស់ (0)