TA X2

· 04-18

ក្រុមមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សមិនតិចជាង ៩នាក់ នៅទីក្រុង Chernihiv របស់អ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

2915

មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានសម្លាប់អ្នកស្រុកមិនតិចជាង ៩នាក់នោះឡើយ ហើយនិងបានបង្កការខូចខាតដល់អគារ និងហេដ្ឋារចនាសម្ព័ន្ធក្រុង នៅក្នុងទីក្រុង Chernihiv ភាគខាងជើងនៃប្រទេសអ៊ុយក្រែន នាថ្ងៃពុធ (ទី១៧ ខែមេសា)។


អភិបាលក្រុងស្តីទី លោក Oleksandr Lomako បាននិយាយថា ការផ្ទុះចំនួន៣ បានលាន់ឡើងនៅផ្នែកដ៏មមាញឹកនៃទីក្រុង ពោលគឺត្រឹមតែបន្តិចក្រោយម៉ោង ៩:០០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:០០ ម៉ោងសកល) ដោយបានធ្លាក់ត្រូវអគារច្រើនជាន់មួយ។ 

លោក Lomako បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា៖ «គួរឲ្យសោកស្ដាយណាស់ រុស្ស៊ីនៅតែបន្តធ្វើសកម្មភាពភេរវកម្មប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចដែលបានបញ្ជាក់ដោយការវាយប្រហារលើទីក្រុង Chernihiv ម្តងទៀត»។

លោកបន្តថា អគារមួយចំនួន ហេដ្ឋារចនាសម្ព័ន្ធសង្គម និងរថយន្តឯកជនជាច្រើនគ្រឿង បានរងការខូចខាត។ ចំណែកអភិបាលតំបន់ លោក Vyacheslav Chaus បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៩នាក់ បានស្លាប់ និងជាង ២០នាក់ទៀតរងរបួស។

វីដេអូតាមបណ្ដាញសង្គមដែលមិនមានការផ្ទៀងផ្ទាត់ បានបង្ហាញពីអណ្តាតភ្លើង និងផ្សែងខ្មៅហុយឡើងថ្គោលនៅពៅលើទីក្រុងប្រវត្តិសាស្ត្រ ដែលស្ថិតនៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ពីរដ្ឋធានីគីវ។ គេឃើញមនុស្សបានរត់ចុះពីរថយន្តក្រុងទៅរកកន្លែងលកា់ខ្លួន ហើយក្រុមមន្ត្រីបាននិយាយថា សេវាសង្គ្រោះបន្ទាន់ និងគ្រូពេទ្យបានប្រញាប់ប្រញាល់ទៅកាន់កន្លែង ដែលត្រូវបានវាយប្រហារនោះ។

ប្រទេសរុស្ស៊ីដែលបដិសេធដដែលថា មិនកំណត់គោលដៅលើជនស៊ីវិលនោះ បានលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានបាញ់មីស៊ីល និងយានដ្រូនរាប់ពាន់គ្រឿងលើទីក្រុង និងភូមិនានារបស់អ៊ុយក្រែន ក្នុងការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលរាប់រយនាក់៕

https://www.swissinfo.ch/eng/seventeen-killed-in-ukraine's-chernihiv-in-russia's-deadliest-air-strike-in-weeks/75895665

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)