TA X2

· 2024-04-22

រុស្ស៊ីអះអាងពីការរុលចូលទៅមុខ នៅជិតទីក្រុង Chasiv Yar ខណៈដែលអ៊ុយក្រែន ត្រៀមទទួលជំនួយថ្មី

#អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#

2592

រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានទឹកដីនៅជិតទីក្រុង Chasiv Yar ដែលជាសមរភូមិដ៏សំខាន់ នៅអ៊ុយក្រែនភាគខាងកើត ដោយបង្ហាញពីសម្ពាធដែលប្រឈមមុខនឹងទីក្រុងគីវ ខណៈដែលខ្លួនត្រៀមទទួលជំនួយថ្មីចំនួន ៦១ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក។

បន្ទាប់ពីការពន្យារពេលជិតមួយឆ្នាំកន្លះ ទីបំផុតស ភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដោយផ្តល់ការលើកទឹកចិត្តដល់កងកម្លាំងអ៊ុយក្រែនលើការការពារនេះ។

ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានកាន់កាប់ភូមិ Bogdanivka ដែលជាភូមិជួរមុខដ៏តូចមួយ មានចម្ងាយតិចជាងបីគីឡូម៉ែត្រ(ពីរម៉ាយ) នៅភាគឦសាននៃទីក្រុងChasiv Yar។

ក្រសួងបាននិយាយថា៖«អង្គភាពនៃក្រុមកងទ័ពនៅភាគខាងត្បូង បានរំដោះទាំងស្រុងនូវការតាំងទីលំនៅBogdanivka»។

ទីក្រុង Chasiv Yar ដែលមានប្រជាជនប្រហែល ១៣.000នាក់ មុនពេលមានជម្លោះ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយការប្រយុទ្ធគ្នា ហើយអ្នកស្រុកភាគច្រើន បានភៀសខ្លួន។

វិមានក្រឹមឡាំង បានព្យាយាមនិយាយសម្រាលអំពីផលប៉ះពាល់នៃកញ្ចប់ជំនួយថ្មីរបស់សហរដ្ឋអាមេរិក ដែលក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា នឹងធ្វើឲ្យក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធយ៉ាងជ្រៅ ក្នុងសង្គ្រាមនេះ។

https://www.reuters.com/world/europe/russia-says-it-has-taken-bohdanivka-eastern-ukraine-2024-04-21/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)