
Lookingtoday
· 2024-05-10
ឈឺផ្សាប៉ុណ្ណាថតបើកភ្នែក ក្នុងទឹកសមុទ្ររាប់ម៉ោង? មាន សូនីតា លះបង់ធំធេងណាស់ដើម្បីរឿងខ្មែររីកចម្រើន
#BTS# #មាន សូនីតា# #កម្សាន្ត# #តារាខ្មែរ#
4781
តារាសម្ដែងស្រីល្បីឈ្មោះ មាន សូនីតា បង្ហាញចំណាប់អារម្មណ៍នៅក្នុងវីដេអូ សកម្មភាពក្រោយឆា (BTS) ដែលនាងទើបបង្ហោះលើ Facebook Page នៅប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីស្នាដៃថ្មីរបស់នាងក្នុងរឿង មេឆា ទទួលបានរិះគន់មួយចំនួនតូចពីមហាចជន។
មេឆា ជាខ្សែភាពយន្ដថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដែលកំពុងចាក់បញ្ចាំងជាផ្លូវការ។ បន្ទាប់ពី រឿងនេះបានចាក់បញ្ចាំងជាផ្លូវការសង្កេតឃើញថាមានមហាជនជាច្រើនបានលាត់មាត់កោតសរសើចំពោះក្រុមការងារបច្ចេកទេសថត និងតួស្ដែង ដែលតួធំៗមាន កញ្ញា មាន សូនីតា លោក ហ្សូណូ និងលោក ឆន សុវណ្ណារាជ ទន្ទឹមនឹងនោះក៏មាន ពាក្យរិះគន់ ពីមហាជនជាហូរហែចំពោះរឿងមួយនេះផងដែរ។
បន្ទាប់ឃើញមានអ្នករិះគន់ជាមួយពាក្យមិនសមរម្យច្រើន តារាស្រីថ្ពាល់ខួច សូនីតា បានបង្ហោះវីដេអូ សកម្មភាពក្រោយឆាក(BTS) ដោយបានភ្ជាប់ជាមួយពាក្យមួយឃ្លាថា “ សិល្បៈ ស្រុកខ្មែរយើងមានតែអ្នកហៃអើៗ ”។ បើងាកទៅមើលសកម្មភាពក្រោយឆាកក្នុងវីដេអូដែលបង្ហាញនោះ គឺពិតជាបង្ហាញឃើញយ៉ាងច្បាស់ថាដើម្បីភាពយន្ដខ្មែររីកចម្រើននាងតស៊ូខ្លាំងណាស់។
ដើម្បីថតសកម្មភាព មេឆា ក្នុងទឹកនាងត្រូវចាយពេលរាប់ម៉ោងដើម្បីចុះទឹករយៈ កម្ពស់ប្រមាណ១០ម៉ែត្រចុះក្រោមបាតសមុទ្រ ថែមទាំងថតបើកភ្នែកទៀតផង គឺពិតជាបាកស្រមៃណាស់ថា នារីម្នាក់អាចធ្វើវាបានយ៉ាងល្អបែបនេះ។ ក្នុងនោះ នីតា បានបញ្ជាក់ថា រឿងទាំងមូលត្រូវថតតែ៤ខែទេ ប៉ុន្តែឡើងដល់៦ខែ ពោលគឺទាំងក្រុមការងារ និងតួសម្ដែង ពិតជាហត់នឿយគ្រប់គ្នា។ ការដែលនាងបង្ហោះវីដេអូ និងរៀបរាប់ទៅនេះគឺមិនមែនឱ្យមហាជន អាណិតទេ គឺចង់គ្រប់គ្នាយល់ និងផ្ដល់តម្លៃឱ្យអ្នកផលិត ។
ទស្សនាវីដេអូខាងក្រោម៖
ប្រភព sabay
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
ទស្សន៍ទាយបុគ្គលិកលក្ខណៈ និងជោគវាសនា អ្នកដែលមានខួចនៅលើថ្ពាល់
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន សិល្បៈស្ករ
GOOD NIGHT! GOOD MORNING! ពាក្យទាំងនេះសាមញ្ញមែន តែមានន័យណាស់ ស្ដាប់មិនចេះធុញទេ បើបានឮពីមនុស្សដែលយើងស្រឡាញ់
ចំណងជើង៖ ការសម្តែងសិល្បៈ "ប្រមូលផ្តុំ" ត្រូវបានរៀបចំឡើងហើយការសម្តែងនឹងនាំយើងទៅរកពន្លឺភ្លឺស្វាង
យោបល់ទាំងអស់ (0)