
TNAOT News
· 2024-05-25
លោកយាយកម្សត់តស៊ូដើររកខ្ចៅ រកខ្យងលក់ដើម្បីបានប្រាក់ដោះដូរជាមួយម្ហូបប្រចាំថ្ងៃចិញ្ចឹមកូនស្រីមានសតិមិនគ្រប់
#លោកយាយ ហំ ឈូក# #ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម#
6923
មនុស្សយើងប្រសិនបើបានរស់នៅក្រោមពិភពលោកតែមួយក៏ពិតមែន តែវាសនាមិនដូចគ្នាទេ! ពេលខ្លះវាសនាបានកំណត់ផ្សេងពីការចង់បានរបស់មនុស្សយើងម្នាក់ៗ ជាក់ស្តែងវាសនាបានកំណត់ឲ្យលោកយាយម្នាក់នេះរស់នៅ ក្រោមដំបូលខ្ទមតូចមួយជាមួយកូនស្រីយ៉ាងលំបាកវេទនាខ្លាំងណាស់ ព្រោះថាលោកយាយមានវ័យចាស់ជរាហើយ រីឯកូនស្រីវិញ ក៏មានសតិមិនគ្រប់ធ្វើឲ្យលោកយាយកាន់តែលំបាកទ្វេរដង។ លោកយាយដ៏កម្សត់រូបនេះមានឈ្មោះថា ហំ ឈូក អាយុ៧៦ឆ្នាំ រស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលមានកូនស្រីម្នាក់មានសតិមិនគ្រប់ អាយុ ៣២ឆ្នាំ ក្នុងបន្ទុកគ្រួសារថែមទៀតផង។នៅពេលដែលលោកយាយ ហំ ឈូក បានជួបជាមួយក្រុមការងារសារព័ត៌មាន TNAOT លោកយាយបានប្រាប់ទាំងអួលដើមក និងមានទឹកភ្នែករលីងរលោងថា៖ ក្រោយពេលដែលគ្រួសារ (បី្ត)របស់លោកយាយស្លាប់ចោលដោយសារជំងឺ លោកយាយចាប់ផ្តើមលំបាកវេទនាចាប់តាំងពីពេលនោះមក ពីព្រោះសព្វថ្ងៃនេះលោកយាយត្រូវដើររកខ្ចៅ ខ្យង ក្តាមតាមវាលស្រែ ឬព្រលិត ត្រកួនតាមបឹងបួរក្បែរៗផ្ទះ ដើម្បីយកទៅលក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុន្តែវាមិនអាចដោះស្រាយបានគ្រប់គ្រាន់នោះទេ ជួនកាលរកបាន និងជួនកាលទៀតក៏រកមិនបាន ហើយអ្នកភូមិខ្លះឃើញហើយអាណិតនូវសភាពបែបនេះ ពួកគេគ្រាន់តែជួយបានត្រឹមឲ្យបាយ សម្ល ឬអង្ករផ្សេងៗដើម្បីបរិភោគប្រចាំថ្ងៃ។ រាល់ពេលដែលចេញពីផ្ទះម្តងៗ លោកយាយតែងតែផ្ញើកូនស្រីនឹងអ្នកជិតខាងមួយភ្លែតៗដើម្បីបានទៅដើររកខ្ចៅខ្យង និងពេលខ្លះយកទៅតាមផងដែរមិនហ៊ានទុកនៅម្នាក់ឯងឡើយ ខ្លាចដើរវង្វេងរកផ្លូវមកផ្ទះមិនឃើញ ឬមានគេធ្វើបាបជាដើម...។ ឆាកជីវិតធ្លាប់រស់ពឹងផ្អែកលើស្វាមីជាមេគ្រួសារ ដល់ពេលលោកតាចែកឋានបាត់ទៅ ក៏ត្រូវប្រឹងរស់ទាំងត្រដាបត្រដួសដើម្បីក្រពះរបស់លោកយាយខ្លួនឯងផង និងកូនស្រីផងមានថ្ងៃខ្លះអត់មានអីហូប ដេកយំឱបកូន រហូតឈានដល់មានគំនិតគិតខ្លីក៏មានដែរ ប៉ន្តែដោយសារតែកូនស្រីតែម្នាក់គត់ បើអត់ពីលោកយាយទៅក៏មិនដឹងទៅពឹងពីណាឲ្យជួយមើលនិងចិញ្ចឹមដែរ បើមានសតិមិនគ្រប់បែបហ្នឹង ដូច្នេះមានខាំមាត់សង្កត់ចិត្ត លែងគិតពីគំនិតអវិជ្ជមានទាំងឡាយ ខំប្រឹងរស់រាន តស៊ូបន្តទៀត ត្បិតសព្វថ្ងៃរស់នៅទាំងវេទនា និងខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃក៏ដោយ។
ដូច្នេះពីសារព័ត៍មាន TNAOT យើងខ្ញុំសូមផ្តល់កម្លាំងចិត្តដល់លោកយាយ ហំ ឈូក ស៊ូ-ស៊ូ and Fighting! និងសូមជូនពរឲ្យលោកយាយមានកម្លាំងកាយ និងសុខភាពមាំមួន អាយុវែងដើម្បីអាចនៅមើលថែ ក៏ដូចជាចិញ្ចឹមបីបាច់កូនស្រី ឲ្យរស់រានមានជីវិតរហូតដល់អស់សង្ខារ។ ទោះបីជាមានវាសនាលំបាកយ៉ាងណា តែលោកយាយពិតជាម្តាយដែលមានព្រហ្មវិហារធម៌ដ៏មហិមារបំផុតសម្រាប់អ្នកមីងម្នាក់នេះ៕ប្រែសម្រួលដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមកីឡារបស់ចិនដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ចំនួនមេដាយសរុបឡើងដល់ ៧០ បងើ្កតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា
សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថាក្រពះរបស់អ្នកមានបញ្ហា
ជំហានខ្លះៗ ដើម្បីជំនះការលំបាក
យោបល់ទាំងអស់ (0)