Cambo-China
· 05-26
ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារដែលជាជំនួយរបស់ភាគីចិន
#ជំនួយចិន# #ព្រះមហាក្សត្រ# #នរោត្តម សីហមុនី# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#
4694
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារៈ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។
ជាមួយគ្នានោះ ឯកឧត្តម Wang Wentian បានមានប្រសាសន៍ថា ការបន្តគាំទ្ររបស់រដ្ឋាភិបាលចិនជូនចំពោះក្រុមការងាររបស់ព្រះមហាក្សត្រ គឺជាសក្ខីភាពនៃទំនាក់ទំនងចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជា។ ភាគីចិនរីករាយបន្តគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា ហើយនិងបន្តផ្តល់ជំនួយទៅតាមលទ្ធភាពរបស់ខ្លួនដល់ក្រុមការងាររបស់ព្រះមហាក្សត្រក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានផ្តាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណជូនចំពោះឯកឧត្តម Xi Jinping ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន ដែលតែងផ្តល់ជំនួយដល់ព្រះរាជវង្សានុវង្សខ្មែរ និងប្រជាជនកម្ពុជា ហើយព្រះអង្គបានសព្វព្រះទ័យកោតសរសើរភាគីចិនដែលជាមិត្តដ៏មហិមារបស់ប្រជាជនកម្ពុជា តែងផ្តល់ការគាំទ្រដល់ក្រុមការងាររបស់ព្រះអង្គអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងចំនួន ៣០០ លានយ័ន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
តំបន់អភិវឌ្ឍន៍របស់ប្រទេសចិនទាក់ទាញក្រុមហ៊ុនបរទេសជាង ៣០,០០០
ការណែនាំពិសេស
ព្រះរាជជីវប្រវត្តិសង្ខេបរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ប្រធានាធិបតីអ៊ុយក្រែន ព្រមានដកថយពីជួរមុខ ប្រសិនបើអាមេរិក មិនផ្តល់ជំនួយ
ជំនួយមនុស្សធម៌ត្រូវបានបានទម្លាក់ពីលើអាកាសចូលក្នុងទីក្រុងហ្កាហ្សា ជាលើកទី២ ក្នុងសប្តាហ៍នេះ
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
យោបល់ទាំងអស់ (0)