សុខ វិសាល Sok Visal
· 06-10
ហេតុអ្វីនាគមិនអាចបួសបាន?
#ចំណេះដឹង# #នាគ# #ចំណេះដឹងទូទៅ#
4249
ហេតុអ្វីនាគមិនអាចបួសបាន?
តាមតម្រា...
ការហាមមិនអោយនាគរបួស បានកើតឡើងក្នុងសម័យព្រះពុទ្ធអង្គទ្រង់នៅមានព្រះជន្ន ។
តាមពុទ្ធប្រវត្តិបានពោលថា កាលនោះ មាននាគ ១ រូប ធុញថប់ និងស្អប់ជាតិកំណើតជានាគរបស់ខ្លួន ព្រោះត្រូវលូនទៅណាមកណាដោយប្រើដើមទ្រូង មិនមានឡើយភាពស្រស់ស្អាត បានរិះគិតថាធ្វើយ៉ាងណាទៅហ្ន៎ទើបរួចផុតពីកំណើតជានាគនេះបាន និងអាចទៅកើតជាមនុស្សបានលឿន....
ក៏បាននឹកឃើញថា ព្រះសមណៈខ្សែស្រឡាយសាកាយៈបុត្រជាបុគ្គលប្រព្រឹត្តដោយធម៌ ស្ងបស្ងាត់ មានសីល មានកល្យាណធម៌ បើសិនបានបួសក្នុងសំណាក់ទ្រង់ នោះខ្លួននឹងអាចរួចផុតភាពជានាគ និងបានកើតជាមនុស្សកាន់តែលឿនមិនខានឡើយ ។
គិតដូចនោះហើយក៏រាយមន្តប្រែកាយជាមាណពចូលទៅរកភិក្ខុទាំងឡាយដើម្បីសុំបំបួស ភិក្ខុទាំងឡាយមិនបានប្លែកចិត្តអ្វីឡើយបានធ្វើការបុព្វជាអោយតាមការសុំនោះ ។
សង្ឃនាគ បានស្នាក់នៅក្នុងកុដិក្រោយវត្តជាមួយព្រះសង្ឃ ១ រូប កាលពេលជិតភ្លឺភិក្ខអង្គនោះបានងើបទៅដើរសម្មាធិខាងក្រៅ កាលភិក្ខុនោះចេញទៅ សង្ឃនាគទុកចិត្តក៏បានភ្លេចខ្លួនដេកលង់លក់ទៅ ធ្វើអោយកាយប្រែមកជានាគរាជដូចដើម ។
កាលភិក្ខុត្រឡប់ចូលមកវិញឃើញពស់ដ៏ធំដេកវ័ន្តខ្លួនស្ទើរតែពេញកុដិ បានភ្ញាក់ផ្អើលស្រែកឆោឡោ សង្ឃនាគភ័យបានប្រែកាយជាមនុស្សវិញ ។
ភិក្ខុទាំងឡាយ ទើបសួរថា៖ អ្នកជាអ្នកណា?
សង្ឃនាគឆ្លើយថា៖ ខ្ញុំជានាគ
ភិក្ខុទាំងឡាយសួរថាៈ អ្នកធ្វើបែបនេះដើម្បអ្វី?
នាគបានឆ្លើយប្រាប់ពីចេតនាខ្លួន...
ភិក្ខុទាំងឡាយបានយកសេចក្តីនេះទៅទូលដល់ព្រះពុទ្ធអង្គ ។ ព្រះពុទ្ធអង្គបានអោយមានការប្រជុំភិក្ខុសង្ឃ ទ្រង់បានប្រទានពុទ្ធឱវាទដល់នាគរូបនោះថា “ពួកអ្នកជានាគ មានភាពមិនចម្រើនក្នុងធម៌វិន័យនេះជារឿងធម្មតា ទៅចុះនាគ ចូរទៅរក្សាឧបោសថសីលក្នុងថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃប័ក្សនេះ (ថ្ងៃ ១៤ កើត/រោច ១៥ កើត/រោច ៨ កើត/រោច) ការរក្សាឧបោសថសីលនេះមានបុណ្យណាស់ វិធីនេះនឹងជួយអោយឯងផុតពីភាពជានាគ និងជួយអោយបានអថភាពជាមនុស្សបានយ៉ាងលឿន ។
កាលបានស្តាប់លឺថា ខ្លួនមិនចម្រើនក្នុងធម៌វិន័យ បានមានសេចក្តីសោកសៅរហូតដល់ស្រក់ទឹកភ្នែក និង បញ្ចេញសម្លេងយ៉ាងខ្លាំងមុនគេចខ្លួនចេញទៅ។
ព្រះពុទ្ធអង្គថែមទាំងបានផ្តាំដល់ភិក្ខុទាំងឡាយថា ហេតុនាំអោយបង្ហាញសភាពពិតរបស់នាគមាន ២ ប្រការ គឺៈ
១. ពេលរួមសង្វាសជាមួយនាងនាគដែលមានជាតិកំណើតស្មើរគ្នា
២. កាលលង់លក់មិនដឹងខ្លួន នោះនឹងបង្ហាញអោយឃើញសភាពដើមរបស់នាគ ។
ម្នាលភុក្ខុទាំងឡាយ អនុបៈសៈបាន់ គឺសត្វតិរឆ្ឆាន ភិក្ខុមិនគួរបំបួសអោយឡើយ បើបំបួសរួចហើយត្រូវតែផ្សឹកវិញ (អត្ថន័យក្នុងព្រះត្រៃយបិតកចប់ត្រឹមនេះ) ។
កាលព្រះពុទ្ធអង្គអោយនាគផ្សឹក នាគកើតសេចក្តីសោកសៅយ៉ាងខ្លាំង រហូតស្រក់ទឹកភ្នែកព្រោះនឹកតូចចិត្តថាខ្លួនមិនបានកើតជាមនុស្ស ទើបសុំអោយបណ្តាភិក្ខុហៅបុគ្គលដែលនឹងបួសថា “នាគ” ដើម្បីជាការរំលឹកដល់ខ្លួន នោះឈ្មោះរបស់ខ្លួននឹងនៅស្ថិតស្ថេរជាប់ជានិរន្ត ចាប់ពីពេលនោះមកមុននឹងបួសជាសង្ឃ តែងហៅថា បំបួសនាគ រហូតដល់បច្ចុប្បន្ន
ដោយសេក្តីជ្រះថ្លា និងសេចក្តីព្យាយាមបំពេញបារមីរបស់នាគ ទើបយើងហៅស្តេចពស់ដែលជាសត្វពាក់កណ្តាលទេវត្តានេះថា “នាគរាជ” ព្រោះទោះមានកំណើតជាតេរិឆ្ឆានក៏នៅប្រឹងស្វែងរកគុណដ៏ប្រសើរ ទោះនាគរាជខ្លះជាពពួកមានមឆ្ឆាទិដ្ឋិ តែពេលបានទទួលការដុះលាងសម្អាតចិត្ត ក៏អាចក្លាយជាបុគ្គលដ៏ប្រសើរបាន ។
អនុមោទាមិ សាធុ សាធុ
សូមឧទិស្ទកុសលនេះដល់ជនទាំងឡាយ ទាំងពួង
សូមជនទាំងឡាយទាំងពួងបានទទួលនូវកុសលដ៏ប្រសើរ <3
#ប្រភពហ្វេសបុក
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកស្រុកតាមព្រំដែនមកពីប្រទេសចិននិងវៀតណាមបានប្រារព្ធ "ពិធីបុណ្យនាគនិទាឃរដូវ "ជាមួយគ្នា
ឆ្នាំទាំង៣ ទោះបីកើតក្នុងគ្រួសារក្រ ពេលនេះក្រមែន តែថ្ងៃក្រោយ សោយសុខលើគំនរទ្រព្យ
បើកទំព័រលាភសំណាងថ្មី! ម្ចាស់ឆ្នាំទាំង ៣ រាសីល្អឡើងខ្ពស់ សំណាងមួយខែពេញ
ក្រុមមនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ ពីក្មេងលំបាក ហត់នឿយច្រើន តែក្រោយអាយុ ៣០ ឆ្នាំ សំណាងក៏កើនឡើង សោយសុខទ្រព្យធំ
យោបល់ទាំងអស់ (0)