Thon

· 06-10

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤

#ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ប្រាក់វិនិយោគ# #ព័ត៌មានសង្គម# #យុវជនខ្មែរ# #ប្រព័ន្ធផ្សព្វផ្សាយ# #កម្ពុជា ចិន#

4319

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន តាំងចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយចិន តាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។

 ២. យុវជនខ្មែរ ៥នាក់ ជាជើងខ្លាំងក្នុងកម្មវិធីប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២៦ នឹងទៅទស្សនកិច្ចនៅជប៉ុន

កម្មវិធីប្រឡងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២៦នៅកម្ពុជា បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យអ្នកសិក្សាភាសាជប៉ុននៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីសមត្ថភាពជំនាញភាសាជប៉ុនក្នុងការសរសេរជាសុន្ទរកថាខ្លីៗ និងជាកម្មវិធីមួយដើម្បីចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនផងដែរ។

៣. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ីអាគ្នេយ៍ជាប្រទេសមានថ្ងៃបុណ្យជាតិច្រើនជាងគេ

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅចំណោមប្រទេសក្នុងអាស៊ីអាគ្នេយ៍ដែលមានថ្ងៃបុណ្យជាតិច្រើនជាងគេ ខណៈឥណ្ឌូនេស៊ីមានចំនួនច្រើនជាងគេទទួលបានចំណាត់ថ្នាក់លេខ១។

៤. នគរបាលខេត្តស្វាយរៀង បង្ក្រាបករណីឆបោកប្រាក់ក្រោមរូបភាពដាក់ប្រាក់វិនិយោគ

សមត្ថកិច្ច និងកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

៥. អាម៉េរិករំពឹងថា G7 នឹងព្រមានធនាគារចិនជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី

មេដឹកនាំ G7 នឹងប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំកំពូលរបស់ពួកគេនាពេលខាងមុខ នៅក្នុងប្រទេសអ៊ីតាលី ហើយកិច្ចប្រជុំលើកនេះត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់យ៉ាងខ្លាំងលើការគំរាមកំហែង ដែលបង្កឡើងដោយការរីករាលដាលនៃទំហំពាណិជ្ជកម្មរវាងចិន-រុស្ស៊ី ចំពោះជម្លោះនៅអ៊ុយក្រែន។

៦. មួយឃ្លារបស់បិតាស្ថាបនិកទីក្រុងឌូបៃ អំពីអនាគតរបស់ប្រទេសព្រះអង្គពិតជាមានន័យ

បិតាស្ថាបនិកក្រុងឌូបៃគឺព្រះអង្គម្ចាស់Sheikh Rashid កាលពីអំឡុងឆ្នាំ២០១៤ ដោយព្រះអង្គត្រូវបានគេសួរថា តើព្រះអង្គគិតថាអនាគតរបស់ប្រទេសព្រះអង្គនឹងទៅជាយ៉ាងណា? ព្រះអង្គបានមានបន្ទូលថា៖ «ជីតាខ្ញុំជិះអូដ្ឋ បិតាខ្ញុំក៏ជិះអូដ្ឋ។ ខ្ញុំបើកទ្បានMercedes បុត្រាខ្ញុំគេបើកទ្បានLand Rover ប៉ុន្តែដល់ចៅទួតខ្ញុំពិតណាស់ថាគេប្រាកដជានឹងវិលមកជិះអូដ្ឋវិញ»។

៧. អាជីវកម្មជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក ទាមទារការគាំទ្រ ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋ

សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែលបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ។

៨. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន២៥ មានទុនវិនិយោគជាង ២៤៦លានដុល្លារ កាលពីខែឧសភាកន្លងទៅ

គម្រោងវិនិយោគចំនួន ២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៤។ 

៩. ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនានៅតាមតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតំបន់មាត់ សមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប តំបន់ជួរភ្នំបូក និងតំបន់ជួរភ្នំក្រវាញ និងបន្តមានភ្លៀងធ្លាក់ជាប់ៗគ្នារយ:ពេលពីរថ្ងៃ គ្របដណ្តប់ស្ទើរទូទាំងតំបន់ខាងលើ ជាមួយនោះ បាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំង កើតឡើងច្រើន។

១០. មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ ជំរុញឲ្យអាម៉េរិក ដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ចប់សង្រ្គាមនៅហ្គាហ្សា

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ ជំរុញឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យឆាប់បញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា មុនពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់មជ្ឈិមបូព៌ា នៅថ្ងៃច័ន្ទនេះ (ម៉ោងក្នុងស្រុក) ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ ហើយលោក​ក៏​មាន​បំណង​ស្វែងរកការចរចារ ដោយធានា​ថា​សង្រ្គាម​មិន​រីក​រាល​ដាល​ទៅ​ក្នុង​ប្រទេស​លីបង់។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស