TNAOT News

· ម្សិលមិញ

កក្រើកកោះពេជ្រជាមួយការប្រគុំតន្ត្រី “Drift Phonk” របស់កំពូលតារាចម្រៀងរ៉េប លោក G-Devith

#NEW NEWS# #លោក G-Devith# #កម្សាន្ត# #តារាខ្មែរ# #Drift Phonk# #តារាចម្រៀងរ៉េប#

7107

កក្រើកក្នុងបរិវេណកោះពេជ្រជាមួយការប្រគុំតន្ត្រីដ៏អស្ចារ្យ “Drift Phonk” ដែលជាការប្រគំតន្រ្តីថ្មី ហើយប្លែក ជាមួយទស្សនីយភាពមិនធ្លាប់មានរបស់កំពូលតារាចម្រៀងរ៉េបលោក G-Devith នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

ជាមួយនឹងវត្តមានរបស់តារាចម្រៀងឯករាជ្យនិងជា Rapper ដ៏ល្បីលោក G-Devith ពិតជាទទួលបានការគាំទ្រ និងមានការចូលរួមពីសំណាក់យុវវ័យ ជាពិសេសបណ្តាអ្នកគាំទ្ររបស់លោកយ៉ាងច្រើនកុះករ ចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យមួយនេះ មិនតែប៉ុណ្ណោះក៏មានលេចនូវវត្តមានឌីជេលំដាប់អន្តរជាតិ DJ Soda ច្រៀងលើឆាករួមគ្នា បង្កភាពភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ហ្វេនៗដែលមកទស្សនាផ្ទាល់ទៀតផង។ 

ជាក់ស្តែងក្នុងកម្មវិធីនារាត្រីនោះ មិនមែនមានតែហ្វេនៗទេដែលមកចូលរួម សូម្បីតែ Influencer ល្បីៗក្នុងប្រទេសក៏មកចូលរួមច្រើនហូរហែដែរ។ យ៉ាងណាមិញបើតាមគណនីផ្លូវការរបស់លោក G-Devith បានឲ្យដឹងថា ចំពោះការប្រគុំតន្ត្រីនេះគឺអាចលក់សំបុត្រជូនអ្នកចូលរួមទស្សនាបានរហូត ១០០០០សំបុត្រក្នុងរយៈពេលដ៏ខ្លីផងដែរ៕ ​ប្រែសម្រួលដោយ៖ Puthseyha

ប្រភពរូបភាព៖ Dragon Beer

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស