TNAOT News

· ម្សិលមិញ

សត្វផ្សោតគ្មានព្រុយខ្នងមួយក្បាលងាប់ នៅខេត្តកំពត

#កំណត់ត្រាថ្មី# #សត្វសមុទ្រ# #សត្វ# #​សត្វផ្សោត# #DEVELOPING NEWS# #ខេត្តកំពត#

6881

ក្រុមបច្ចេកទេស ផ្នែកអភិរក្សថនិកសត្វសមុទ្រនៃ អង្គការ MCC បានទទួលព័ត៌មានអំពីការស្លាប់របស់សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកំពត និងបានធ្វើការពិនិត្យ និងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។

ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិតពីគណៈកម្មការសហគមន៍នេសាទ កំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង Indo-Pacific finless porpoise (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មីក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយនៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត។

ក្រុមការងារអភិរក្ស បានបញ្ជាក់ថាវត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។

ក្រុមការងារបច្ចេកទេសបញ្ជាក់ថានឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស