TNAOT News

· ម្សិលមិញ

ខេត្តសៀមរាបនឹងប្រារព្ធពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមានៅភ្នំបូកគោ

#ធពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី# #ភ្នំបូកគោ# #NEW NEWS# #ព្រះពុទ្ធប្បដិមា# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

6741

ខេត្តសៀមរាបនឹងប្រារព្ធពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីរយៈពេលបីថ្ងៃដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនៅភ្នំបូកគោ។  

គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ នៃក្រុងបូកគោ ខេត្តកំពត នឹងក្លាយទៅជាព្រះបដិមាដ៏ធំ និងខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងនេះមិនត្រឹមតែជាទីសក្ការៈដល់ពុទ្ធសាសនិកប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយទៅជាតំបន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលថែមទៀតផង។   

ទន្ទឹមគ្នានេះចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខ នឹងមានពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមានេះដែលនឹងប្រារព្ធនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ ដើម្បីញ៉ាំងកម្មវិធីបុណ្យឲ្យកាន់តែអធឹកអធម អ្នករៀបចំកម្មវិធីបានសូមនិមន្តព្រះសង្ឈ និងគោរពអញ្ជើញពុទ្ធបរិស័ទទាំងទីជិត ទីឆ្ងាយចូលរួមចាប់មគ្គផលដើម្បីទទួលយកផលបុណ្យកុសលទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួនកុំបីខាន។  

គួរបញ្ជាក់ផងដែរថា ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត៕ ប្រែសម្រួលដោយ៖ Puthseyha 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស