TNAOT News

· 07-01

ចង់ដឹងទេ! តើមានការតាំងពិព័រណ៍អ្វីខ្លះនៅកម្ពុជាក្នុងខែកក្កដា !

#សង្គម# #Event Collection# #ព័ត៌មានសង្គម#

4007

ការតាំងពិព័រណ៍ដ៏សម្បូរបែប និងច្រើនជម្រើសនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ ២០២៤ ដើម្បីផ្តល់ភាពងាយស្រួលដល់ពុកម៉ែ បងប្អូន ដែលស្វែងរកសេវាកម្ម ផលិតផល ការប្រម៉ូសិន និងទីតាំងផ្សេងៗ ។

សូមមើលការសង្ខេបពិព័រណ៍ដ៏សម្បូរបែបក្នុងខែកក្កដាខាងក្រោម៖

Hanuman Beer x Cambodia car culture Sihanoukville Charity Roadtrip

ហៅអ្នកទាំងអស់គ្នាលើកចុងក្រោយហើយណា សម្រាប់ Hanuman Beer x Cambodia car culture Sihanoukville Charity Roadtrip ។ កន្លែងសម្រាប់រថយន្ត២គ្រឿងចុងក្រោយ!!! ដើម្បីចូលរួមដំណើរកម្សាន្តសប្បុរសធម៌លើកនេះ។ ប្រសិនបើអ្នកខកខានចូលរួមដំណើរកម្សាន្តលើកនេះ ពួកយើងពិតជាមិនប្រាកដទេថា ពេលណានឹងមានលើកក្រោយទៀត។ សង្ឃឹមថានឹងបានជួបអ្នកទាំងអស់គ្នានៅខេត្តព្រះសីហនុ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ នេះ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=474628808647741&set=a.150618324382126 

Kids Deer Racing

ថ្មីហើយប្លែក ចូលរួមដោយសេរី! Kids Deer Racing គ្រាន់តែមើលឈ្មោះក៏ប្លែកដែរ! Kids Deer Racing គឺជាកម្មវិធីថ្មី សម្រាប់អូនតូចៗ ចូលរួមការប្រណាំងក្តាន់ បានទាំងសប្បាយ ហើយឈ្នះរង្វាន់ទៀត! កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២០ ២១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅ Grand Plaza, ជាន់ផ្ទាល់ដី ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=479698431486446&set=a.222247330564892

COLLEGE FEST

យើងខ្ញុំមានកិត្តិយសសូមគោរពអញ្ចើញ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាទាំងអស់មកចូលរួមជាមួយពួកយើងនៅ College Fest ក្នុងនាមជាអ្នកតាំងពិព័រណ៍ស្តង់! ក្នុងកម្មវិធីនេះបងៗអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងប្អូនៗសិស្សវិទ្យាល័យទាំងអស់ ដើម្បីស្វែងរកការណែនាំ ឱកាសក្នុងការសិក្សា និងអាជីពរបស់ពួកគេ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២០ ២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ដែលមានទីតាំងស្ថិតនៅ Factory Phnom Penh ។ តស់ចូលរួម បំផុសគំនិត ផ្តល់ការប្រឹក្សាយោបល់ និងបង្កើតអ្នកដឹកនាំជំនាន់ក្រោយជាមួយយើងទាំងអស់គ្នា!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=841977697957895&set=gm.416607201211022

ថ្ងៃបុណ្យជាតិបារាំង the French National Day

សាច់អាំងបែប BBQ និងស្រាក្រហមមកពីប្រទេសបារាំងសម្រាប់ថ្ងៃបុណ្យជាតិបារាំង កំណត់ក្នុងម្នាក់ 9.50$

រួមជាមួយអាហារដ៏ឈ្ងុយឆាញ់សាច់មាន់ចង្កាក់, merguez, និងស្លាបមាន់អាំងថែមទៀតផង បន្ថែមជាមួយដំឡូងបំពង និងសាឡាដ ។ ស្រាក្រហមមួយដបត្រឹមតែ 15$ តែប៉ុណ្ណោះ ។ កម្មវិធីចាប់ផ្តើមនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ៨ យប់តទៅ ស្ថិតនៅ La Petanque Bar & Kitchen ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=1077100957749124&set=gm.462365643092556

សិក្ខាសាលាសុខភាព រាងកាយ និងឱកាសអាជីវម្ម

សិក្ខាសាលាមួយនេះគឺពិតជាល្អណាស់ព្រោះជាឱកាសល្អសម្រាប់លោកពូអ្នកមីង និងបងប្អូនដែលកំពុងមានបញ្ហាធាត់ ឬស្គមខ្លាំង និងសុខភាពមិនសូវល្អ ជាពិសេសកំពុងជួបប្រទះបញ្ហាការងារ ឬគ្មានការងារធ្វើ ឬមិនពេញចិត្តនឹងប្រាក់ចំណូលបច្ចុប្បន្ន ឬអ្នកដែលមានក្តីស្រមៃធំតែមិនដឹងសម្រេចបានតាមវិធីណា ។ សិក្ខាចាប់ផ្តើមជារៀងរាល់ថ្ងៃអាទិត្យ ដែលមានទីតាំងស្ថិតនៅ Cambodia-Japan Cooperation Center CJCC 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/events/909084147463510/909084284130163/?active_tab=about 

ខលតាម Telegram: 098951906

កម្មវិធី Be In The Game

កម្មវិធី Be In The Game បានត្រឡប់មកវិញហើយក្នុងខែកក្កដានេះ!

Concept ថ្មី Vibe សាហាវហ្មង ចង់ឡើងភ្នំ ឬ ទៅលេងសមុទ្រ? លេងកីឡា ល្បែងកម្សាន្តផ្សេងៗ និងមានការចែករំលែកគន្លឹះទាក់ទងសុខភាពទៀត មិនតែប៉ុណ្ណោះ បានរង្វាន់ទៅផ្ទះវិញទៀត! រកណាបាន? 

 ចូលរួមដោយសេរីនៅថ្ងៃទី ១៣ និង ១៤ ខែកក្កដា ដែលមានទីតាំងស្ថិតនៅ Prime Plaza ជាន់ផ្ទាល់ដី ជិតធនាគារ ABA ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=477409791715310&set=a.222247330564892

កម្មវិធីធ្វើបទបង្ហាញនាពេលខាងមុខអំពីផែនការនៃការអភិវឌ្ឍន៍សណ្ឋាគារក្នុងតំបន់តារាសាគរ

COASTAL CITY DEVELOPMENT GROUP CO., LTDមានកិត្តិយសសូមគោរពអញ្ជើញភ្ញៀវកិត្តិយស និងអតិថិជនទាំងអស់ចូលរួមក្នុងកម្មវិធីធ្វើបទបង្ហាញនាពេលខាងមុខអំពីផែនការនៃការអភិវឌ្ឍន៍សណ្ឋាគារក្នុងតំបន់តារាសាគរ។ កិច្ចប្រជុំនេះមានគោលបំណងណែនាំគម្រោងសណ្ឋាគារថ្មីរបស់យើងស្ថិតក្នុងតំបន់តារាសាគរ និងជួយសម្រួលដល់ការពិភាក្សាដ៏ទូលំទូលាយអំពីអនាគតនៃការអភិវឌ្ឍន៍ និងភាពជាដៃគូដែលមានសក្តានុពល។ កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១៨:៣០-២០:៣០ ដែលមានអាសយដ្ឋាននៅ សាលពិព័រណ៍ តារាសាគរ ជាន់ផ្ទាល់ដី P.G.C.T. មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/Coastalcitydevelopment/posts/pfbid02Jxi4FZP4PUT5JZau4SkQivD3QLcmZ7ddw1eddXeWGtrWBYqZwkHGPcmfaGiY2ZT2l

070203077(CH)

067888859(KH)

085552574(EN)

ពិព័រណ៍ដើមឈើ ពន្លកបៃតង

ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ នឹងរៀបចំឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន។

កុំភ្លេចចូលរួមអោយបានច្រើនកុះករទាំងអស់គ្នា!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=780808947517656&set=gm.422507290410949

ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ Davis Cup Asia/Oceania Group IV

ភេសជ្ជៈកីឡា វី-អាកទីវ មានមោទនភាពដែលបានចូលរួមឧបត្ថម្ភផ្តាច់មុខនូវភេសជ្ជៈកីឡាបំពេញជាតិទឹក នៅក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ Davis Cup Asia/Oceania Group IV ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយមាន ៨ ប្រទេសចូលរួមដូចជា ជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និង UAE ។ ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី៨-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ 

ចូលរួមទស្សនាដោយឥតគិតថ្លៃនិងមានឱកាសឈ្នះរង្វាន់ជាង ១០០+ រួមមានម៉ូតូ Honda ស៊េរីថ្មីមួយគ្រឿង!

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/events/445117495156488/?ref=newsfeed 

ពិព័រណ៍គ្រឿងសំអាង

មកដល់ហើយ មកដល់ហើយ បងប្អូនទាំងអស់គ្នាពិព័រណ៍គ្រឿងសំអាងដែលមានការបញ្ចុះតម្លៃជាច្រើនមុខដែលធ្លាប់មានពីមុនរបស់ REVLON CAMBODIA មកដល់ទៀតហើយជាមួយការថែមជូនពិសេសៗ និងសេវាកម្ម FREE FREE ទៀតផង ។

កម្មវិធីចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅផ្សារទំនើប AEON 1, Zone E ។ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖

https://www.facebook.com/photo/?fbid=878284737660540&set=gm.1139137150717617

CJCC ពិព័រណ៍ការងារ

តស់ៗៗ!! Update CV ហើយឬនៅ? ជួបគ្នានៅក្នុងកម្មវិធី " CJCC ពិព័រណ៍ការងារ ខែកក្កដា ឆ្នាំ២០២៤ " ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន ។ ពិព័រណ៍ការងារចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨ ព្រឹកដល់ម៉ោង ៥ល្ងាច ដែលមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) ។ 

ចូលរួមដោយសេរី !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/JobInfoClub 

𝐏𝐫𝐞𝐚𝐡 𝐕𝐢𝐡𝐞𝐚𝐫 𝐓𝐞𝐦𝐩𝐥𝐞 𝐑𝐮𝐧

ពេលវេលាទង្ទឹមរង់ចាំអស់យ៉ាងយូរ ពេលនេះព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះបានត្រឡប់មកវិញហើយ 𝐏𝐫𝐞𝐚𝐡 𝐕𝐢𝐡𝐞𝐚𝐫 𝐓𝐞𝐦𝐩𝐥𝐞 𝐑𝐮𝐧 𝐢𝐬 𝐛𝐚𝐜𝐤‼️

ព្រឹត្តិការណ៍រត់ 𝐏𝐫𝐞𝐚𝐡 𝐕𝐢𝐡𝐞𝐚𝐫 𝐓𝐞𝐦𝐩𝐥𝐞 𝐑𝐮𝐧 𝟐𝟎𝟐𝟒 លើកទី ២ ដើម្បីអបអរសាទរខួបលើកទី ១៦ នៃការចុះប្រាសាទព្រះវិហារជាសម្បត្ដិ បេតិកភណ្ឌពិភពលោក មានលក់នៅលើ 𝐁𝐨𝐨𝐤𝐌𝐞+ 𝐀𝐩𝐩 ហើយ ។ ព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ នៅខេត្តព្រះវិហារ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=122155921094042300&set=a.122115545390042300 

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩

ជម្រាបសួរ កីឡាករ កីឡាការីនីជាទីស្រឡាញ់! ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៩ នឹងប្រព្រឹត្តឡើងនាថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២៤ នៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ហើយពេលនេះការចុះឈ្មោះនៅសល់តែរយៈពេលតែ ១សប្តាហ៍ទៀតប៉ុណ្ណោះ យើងនឹងផុតកំណត់ហើយ សូមបងប្អូនរួសរាន់ឡើង សូមកុំអោយឱកាសដ៏ល្អមួយនេះកន្លងផុតទៅ !

សម្រាបព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=870215331808331&set=a.559815212848346 

AmCham Women’s Committee Level Up Your Networking Skills 

យើងមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញអ្នកចូលរួមក្នុងព្រឹត្តិការណ៍បណ្តាញគណៈកម្មាធិការស្ត្រីរបស់សភាពាណិជ្ជកម្មអាមេរិកនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤។ ការជួបជុំដ៏រំភើបនេះនឹងប្រព្រឹត្តទៅនៅ The Deck Rooftop Bar, Courtyard by Marriott Phnom Penh ចាប់ពីម៉ោង ៦ និង ៣០ នាទីល្ងាចដល់ម៉ោង ៨ និង ៣០នាទីយប់ ។ អ្នកគ្រប់គ្នាត្រូវបានស្វាគមន៍ក្នុងការចូលរួមភាពសប្បាយរីករាយ និងបង្កើតទំនាក់ទំនងដ៏មានន័យនៅក្នុងបរិយាកាសដ៏រស់រវើក និងរីករាយ។ យើងទន្ទឹងរង់ចាំវត្តមានរបស់អ្នកនៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំនេះ។

តម្លៃសំបុត្រចូលរួមក្នុងម្នាក់ចាប់ពី ២៥ ដុល្លារ ដល់ ៣៥ ដុល្លារ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ៖ 

015 255 191

https://amchamcambodia.glueup.com/event/amcham-womens-committee-level-up-your-networking-skills-112844/ 

𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟰 

នៅពេលនេះយើងកាន់តែខិតទៅជិតដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះហើយប៉ុន្តែយើងនៅមានជុំដល់សំខាន់មួយទៀតគឺវគ្គ "𝗣𝗿𝗲𝗹𝗶𝗺𝗶𝗻𝗮𝗿𝘆 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻 " ធ្វើឡើងនៅថ្ងៃអាទិត្យ ទី0៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦ ល្ងាចតទៅ ដែលស្ថិតនៅសាលមហោស្រព NABA នៅ NAGAWORLD ។

តម្លៃសំបុត្រចូលរួមក្នុងម្នាក់ចាប់ពី ៧ដុល្លារ ទៅ ១៥ដុល្លារ 

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

012 768 000 

https://www.facebook.com/photo?fbid=468879406085579&set=a.125691107071079

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញត្រឡប់មកវិញជាថ្មី!

ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី៣ ជាព្រឹត្តិការណ៍សាធារណៈដែលធ្វើឡើងដើម្បីអ្នកស្រលាញ់រុក្ខជាតិ និងចង់ស្វែងយល់អំពីរុក្ខជាតិ បានជួបជុំគ្នា ចែករំលែកចំណេះដឹង ផ្លាស់ប្ដូរបទពិសោធន៍ និងជម្រុញលើកទឹកចិត្តសាធារណជនឲ្យយល់ដឹងបន្ថែមអំពីរុក្ខជាតិ សួនច្បារ និងលំហរបៃតងក្នុងទីប្រជុំជន។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំង មជ្ឈមណ្ឌលបៃតង Connexion កោះពេជ្រ។ សូមអញ្ជើញចូលរួមព្រឹត្តការណ៍ពិព័រណ៍ខាងមុខនេះឲ្យបានច្រើនកុះករ !

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចទំនាក់ទំនងតាមរយៈ ៖ 

https://www.facebook.com/photo/?fbid=769859158665290&set=gm.1035918984563636 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស