Cambo-China

· 07-01

កិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន

#ប្រទេស​ចិន# #សង្គម# #កិច្ចព្រមព្រៀង# #ព័ត៌មានសង្គម# #អាស៊ាន# #CAMBO-CHINA# #ពាណិជ្ជកម្ម#

3161

គណៈប្រតិភូកម្ពុជាចូលរួម បានចូលរួមកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ដើម្បីពិនិត្យតាមដានវឌ្ឍនភាពការចរចា ក៏ដូចជាពិភាក្សាដោះស្រាយបញ្ហានានា និងកិច្ចការបន្ទាប់របស់ក្រុមការងារពាក់ព័ន្ធ ក្នុងគោលបំណងឈានទៅរកការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅចុងឆ្នាំ២០២៤ នៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា។ នៅក្នុងឱកាសនោះ កិច្ចប្រជុំរបស់ក្រុមការងារពាក់ព័ន្ធមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ រួមមាន៖ ក្រុមការងារពាណិជ្ជកម្មទំនិញ វិនិយោគ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង វិធានអនាម័យនិងភូតគាមអនាម័យ ស្តង់ដារនិងការវាយតម្លៃអនុលោមភាព ប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់និងស្ថាប័ន ព្រមទាំង ការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ជាលទ្ធផល កិច្ចប្រជុំលើកទី៧នេះត្រូវបានបញ្ចប់ដោយជោគជ័យដោយបញ្ចប់ការចរចាលើជំពូកស្ដីពីការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជំពូកស្ដីពីប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ និងជំពូកស្ដីពីស្តង់ដារនិងការវាយតម្លៃអនុលោមភាព។ កិច្ចប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៨ នៅខែសីហា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស