TNAOT News

· 07-04

ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា នឹងធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃសុក្រនេះ ដើម្បីកាន់តំណែង

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

7252

ឯកឧត្តម Wang​ Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា បន្តវេនពីឯកឧត្តម Wang Wentian នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ នេះដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជាជាផ្លូវការ។

គួរបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានតែងតាំង​ឯកឧត្តម Wang​ Wenbin ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ដែលកន្លងមកលោកធ្លាប់ជាអនុប្រធាននាយកដ្ឋានពត៌មាន និងជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ឯកឧត្តមជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែ​ឧសភា ឆ្នាំ២០២៤។

ឯកឧត្តម Wang​ Wenbin មានវ័យ​ ៥៣ឆ្នាំ ឯកឧត្តម បានបំពេញការងារ ជាអ្នកការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ ជារួមការតែងតាំងឯកឧត្តម Wang​ Wenbin ដែលជាមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសនេះ គឺបញ្ជាក់ពីការគិតគូរខ្ពស់បំផុត មិនធ្លាប់មានរបស់រដ្ឋាភិបាលចិន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស