TNAOT News

· 07-10

ការវាយប្រហារថ្មីរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ២៥នាក់បន្ថែម

#ប៉ាឡេស្ទីន# #NEW NEWS# #ព័ត៌មាន# #សម្លាប់មនុស្ស# #សាលារៀន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

6549

ប្រភពពីប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) ថាប្រជាជនប៉ាឡេស្ទីន ២៥នាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសជាថ្មីរបស់អ៊ីស្រាអែលសំដៅទៅលើសាលារៀនមួយនៅក្នុងទីក្រុង ខាន់ យូនីស នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប។

យោងប្រភពសន្តិសុខ បានប្រាប់សារព័ត៌មានថា យន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅទៅបាញ់ប្រហារទៅកាន់ច្រកទ្វារនៃសាលា Al-Awda ជាកន្លែងដែលកំពុងផ្ទុកអ្នកផ្លាស់ទីលំនៅរាប់រយនាក់នៅក្នុងទីប្រជុំជន Abasan al-Kabira ភាគខាងកើតនៃទីក្រុង Khan Younis ដោយប្រើប្រាស់កាំជ្រួច។ រីឯប្រភពវេជ្ជសាស្ត្រ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ២៥នាក់ រួមទាំងស្ត្រី និងកុមារ និងរាប់សិបនាក់រងរបួសក្នុងកម្រិតផ្សេងៗគ្នា។ ចំនួនជនរងគ្រោះត្រូវបានគេរំពឹងថានឹងកើនឡើងដោយសារតែចំនួនមនុស្សច្រើនពេកនៅក្នុងតំបន់នេះ។

ខណៈពេលដែល កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធ (ម៉ោងក្នុងស្រុក) ថាកងកម្លាំងអាកាសអ៊ីស្រាអែល មានបំណងវាយប្រហារភេរវករម្នាក់ដែលមកពីក្រុមយោធារបស់ក្រុមហាម៉ាស ដែលបានចូលរួមក្នុងការវាយលុករបស់ក្រុមហាម៉ាស់ទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីឆ្នាំមុន ក្នុងចំណោមសកម្មភាពភេរវករផ្សេងទៀត។

អាជ្ញាធរសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បានកើនឡើងដល់ ៣៨,២៤៣នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលមក៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស