TNAOT News

· 07-10

កម្ពុជា-អាល្លឺម៉ង់ ចុះMOU ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុលអភិរក្សប្រាសាទ

#ប្រទេសកម្ពុជា# #អភិរក្សប្រាសាទ# #NEW NEWS# #អាល្លឺម៉ង់# #សង្គម# #អនុស្សរណៈ# #ព័ត៌មានសង្គម#

5903

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរា ជាមួយភាគីអាល្លឺម៉ង់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(Mou)ខាងលើ ក្នុងគោលបំណង ដើម្បីបន្តកិច្ចសហការ ក្នុងវិស័យជួសជុល អភិរក្សប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០២៤ ​នេះ គឺមាន​រយៈពេល​ ២៧​ឆ្នាំហើយ ដែល​ប្រទេសអាឡឺម៉ង់ បានរួម​ចំណែក​អភិរក្ស​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​ លើ​ការងារ​ជួសជុល និង​អភិរក្ស​ចម្លាក់​អប្សរា​នៅតាម​ប្រាសាទ​មួយចំនួន ដូចជា​អង្គរវត្ត​ជាដើម​។ ក្នុង​រយៈពេល ​២៧​ឆ្នាំ​មកនេះ រដ្ឋាភិបាល​អាឡឺម៉ង់ តាមរយៈ​គម្រោងGACP បាន​គាំទ្រ​ថវិកា​ច្រើន​ជាង ៤​លាន​ដុល្លារអាម៉េរិក សម្រាប់​ការងារ​សហប្រតិបត្តិកា​រ​ជាមួយ​អាជ្ញាធរ​អប្សរា​ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស