TNAOT News
· 07-10
លោក Camcar ត្រូវបានអ្នកឧកញ៉ា លី សុភ័ក្ត ចោទប្រកាន់ និងបង្ខំឲ្យសងប្រាក់រាប់ម៉ឺនដុល្លារ
#អ្នកឧកញ៉ា លី សុភ័ក្ត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #លោក Camcar#
4746
មហាជនច្បាស់ជាជ្រាបរួចមកហើយនូវរឿងរ៉ាវរបស់លោក Camcar ដែលជាអ្នក Review រថយន្ត ដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គម និងក៏ជាម្ចាស់យានដ្ឋានកែច្នៃរថយន្តមួយកន្លែង ត្រូវបានរងការចោទប្រកាន់ពីសំណាក់កូនប្រុសរបស់អ្នកឧកញ៉ា លី ហួរ ក្រោយបញ្ចូនមេធាវីមកបង្ខំឲ្យសងប្រាក់ ១៤ម៉ឺនដុល្លារ ទាក់ទិនទៅនឹងការកែច្នៃរថយន្តទំនើប។
ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកមួយនេះត្រូវបានក្រុមការងាររបស់លោក Camcar បង្ហោះ និងចែករំលែកសារនៅលើគណនី Camcar Collection កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ បែបនេះថា៖ បងប្អូនជួយពិចារណាយុត្តិធម៌ផង! អ្នកឧកញ៉ា លី សុភ័ក្ត ដែលត្រូវជាកូនប្រុសរបស់អ្នកឧកញ៉ា លី ហួរ គឺគាត់បានផ្ដល់ឡានបួនគ្រឿង ដែលមាន ៣គ្រឿងសម្រាប់កែច្នៃ និងមួយគ្រឿងទៀតកាប់សាច់ ដែលមានម៉ាក Rang Rover Defender ឲ្យមកបង Camcar កែច្នៃជាឡានមានកង់៦ ចំនួន ៣គ្រឿង។ ក្រោយកែច្នៃឡានទាំងនោះរួចរាល់ស្រាប់តែអ្នកឧកញ៉ា លី សុភ័ក្ត មិនទទួលយក និងបានបញ្ជូនមេធាវីមកឱ្យជួបបង Camcar ផ្ដិតមេដៃទទួលស្គាល់ថាជាបំណុលជាង ១៤ម៉ឺនដុល្លារទៅវិញ។ប្រភពដដែលបានលើកឡើងបានបន្តទៀតថា ខ្ញុំមិនដឹងថា អ្នកឧកញ៉ា លី សុភ័ក្ត បង្វែរអង្គហេតុយ៉ាងម៉េចនោះទេ ដោយបានលេងផ្លូវកាត់ និងបានប្ដឹងទៅកាន់កម្លាំងកងរាជអាវុធហត្ថឲ្យមកឃាត់ខ្លួនបង Camcar ពីកន្លែងថតវីដេអូ មកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យទៀតផង។
មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់បន្ថែមថា «ពិតជាសាហាវណាស់! សូម្បីតែអង្គហេតុមិនឲ្យមើលផង! តើបង Camcar ត្រូវជាប់គុកដោយសាររឿងនេះឬ? ហើយបច្ចុប្បន្នឡានទាំងនេះនៅក្នុងយានដ្ឋានរបស់គាត់។ ការលើកឡើងទាំងអស់នេះគឺជាអ្វីដែលក្នុងនាមខ្ញុំជាក្រុមការងារបានដឹង តែបើមានអ្វីខ្វះចន្លោះសូមអធ្យាស្រ័យផង ព្រោះពេលនេះខ្ញុំមិននៅក្បែរបង Camcar ឡើយ។
លុះដល់ថ្ងៃទី១០ ខែកក្កដានេះ លោក Camcar ក៏បានចេញមុខរៀបរាប់ការពិតនៅក្នុងវីដេអូខ្លីមួយ ដោយបញ្ជាក់ពីរឿងរ៉ាវពិតប្រាកដក្នុងការទទួលយករថយន្តរបស់អ្នកឧកញ៉ា លី សុភ័ក្ត មកជួសជុល និងកែច្នៃទៅតាមការចង់បានរបស់អ្នកឧកញ៉ា។ ប៉ុន្តែបែរជាអ្នកឧកញ៉ា មិនព្រមទទួលការកែច្នៃរថយន្តទាំងនោះ និងបង្ខំឲ្យលោក Camcar ផ្តិតមេដៃទទួលយកជាបំណុលចំនួនជាង ១៤ម៉ឺនដុល្លារផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៤ យ៉ាងក្នុងជីវិត ដែលជាប់ជំពាក់ ពិបាកនឹងដោះស្រាយបំផុត
ឈឺផ្សាប៉ុណ្ណាថតបើកភ្នែក ក្នុងទឹកសមុទ្ររាប់ម៉ោង? មាន សូនីតា លះបង់ធំធេងណាស់ដើម្បីរឿងខ្មែររីកចម្រើន
ក្រសួងហិរញ្ញវត្ថុ៖ ស្រីលង្កានឹងប្រឹក្សាយោបល់ជាមួយ IMF ពាក់ព័ន្ធនឹងសំណើម្ចាស់បំណុលចុងក្រោយបង្អស់
ឆ្នាំទាំង ៣ ស្វាមគន៍រស្មីពណ៌មាសចាំងចូលក្នុងជីវិត នៅឆ្នាំ ២០២៤ សំណាងពេញមួយឆ្នាំ
យោបល់ទាំងអស់ (0)