
TNAOT News
· 2024-07-10
ក្រពើប្រវែង ៤ម៉ែត្រ ត្រូវអាជ្ញាធរអូស្ត្រាលីបាញ់សម្លាប់
#អូស្ត្រាលី# #NEW NEWS# #ព័ត៌មាន# #បាញ់សម្លាប់# #ក្មេងស្រី# #សត្វក្រពើ# #ព័ត៍មានអន្តរជាតិ#
5013
អាជ្ញាធរអូស្ត្រាលី បានបាញ់សម្លាប់សត្វក្រពើទឹកប្រៃប្រវែង ៤.២ម៉ែត្រមួយក្បាល ដែលបានវាយប្រហារ និងសម្លាប់ក្មេងស្រីអាយុ ១២ម្នាក់ កាលពីដើមខែកក្កដា នៅក្នុងទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នៅមុនពេលកើតហេតុគឺក្មេងស្រីរងគ្រោះខាងលើ បានហែលទឹកជាមួយក្រុមគ្រួសារនៅក្នុងព្រែកមួយកន្លែង នៅជិតទីក្រុងដាច់ស្រយាលតូចមួយនៃតំបន់ Palumpa ដែលមានចម្ងាយជាង ២០០គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុង Darwin កាលពីថ្ងៃទី២ ខែកក្កដា នៅមុនពេលដែលនាងបានបាត់ខ្លួន។
ហើយនៅពីថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី៤ ខែកក្កដា សពរបស់ក្មេងស្រីរូបនេះត្រូវបានរកឃើញ បន្ទាប់ពីការខិតខំស្វែងរកយ៉ាងយកចិត្តទុកដាក់អស់រយៈពេលពីរថ្ងៃ មានទាំងការបើកឧទ្ធម្ភាគចក្រឃ្លាំមើលតាមអាកាស និងមានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្ត្រីប៉ូលិស អនុរក្សឧទ្យាន និងសមាជិកសហគមន៍មូលដ្ឋាន។ ក្រោយពីបានស្វែងរកឃើញសពក្មេងស្រី ហើយប៉ូលិស បាននិយាយថា របួសរបស់នាងគឺរងគ្រោះដោយសារការវាយប្រហារដោយសត្វក្រពើ ហើយវាជាការវាយប្រហារដ៏សាហាវលើកដំបូងនៅក្នុងទឹកដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ២០១៨ មក។
ហើយនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់មួយរបស់មន្ត្រីប៉ូលិស នាថ្ងៃពុធនេះ បានឲ្យដឹងថា ក្រពើដែលបានវាយប្រហារក្មេងស្រីនេះ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីអនុរក្សហើយ កាលពីថ្ងៃអាទិត្យ ដោយមានការអនុញ្ញាតពីម្ចាស់ជនជាតិដើមភាគតិចក្នុងតំបន់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផ្ទុះដ៏កក្រើន នៅក្នុងក្រុងគៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ
ពរជ័យពីកំណើត! អ្នកឆ្នាំទាំង ៣ ទោះបីជីវិតជួបបញ្ហា ការលំបាកប៉ុនណា ក៏អាចរើខ្លួនរួចបានដែរ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែង ការពារនោះឡើយ
ដំណើរយ៉ាងស្វាហាប់ លើឆាករបស់ ប៉ែន លីងហ្គិច បង្ហាញកាន់តែច្បាស់ ពីពន្លកតារាម៉ូដែលដ៏លេចធ្លោរ
យោបល់ទាំងអស់ (0)