TNAOT News

· 07-10

អ្នកសារព័ត៌មានចិន មកកម្ពុជាស្វែងយល់ពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

6449

ប្រតិភូអ្នកសារព័ត៌មានវ័យក្មេង របស់មជ្ឍមណ្ឌលទំនាក់ទំនងអន្តរជាតិ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខ្វាងស៊ី ប្រទេសចិន រួមជាមួយសិស្សមកពីសាលារៀនចិនឈុងជឺង សរុបចំនួន ២៩រូប បានមកធ្វើការសិក្សា ស្វែងយល់អំពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ពិសេសចង់ដឹងពីភាពរីកចំរើនលើវិស័យព័ត៌មាននៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

ក្នុង​ឱកាសនោះ តំណាងក្រសួងព័ត៌មាន ឯកឧត្តម កឹម គុណវឌ្ឍ បានស្វាគមន៍ការអញ្ជើញមកកម្ពុជា របស់គណៈប្រតិភូអ្នកសារព័ត៌មានវ័យក្មេងរបស់ចិន ដែលបានមកសិក្សាស្វែងពីកិច្ចការងារមួយចំនួនទាក់ទងវិស័យព័ត៌មាន និងកិច្ចសហការល្អរវាងប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា-ចិន។

 បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ដំណើរមកដល់របស់អ្នកសារព័ត៌មានវ័យក្មេងរបស់ខេត្តខ្វាងស៊ី ប្រទេសចិន មកកម្ពុជានាឱកាសនេះ គឺជាការបញ្ជាក់អោយឃើញពីការតភ្ជាប់ និងជម្រុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ចិន។ ឯកឧត្តម មានការសប្បាយរីករាយដោយបានជូបជាមួយអ្នកសារព័ត៌មានវ័យក្មេង ព្រោះជាជំនាន់អ្នកបន្តវេននៃអ្នកសារព័ត៌មានរបស់ចិន ដែលបានមកស្តាប់ មកស្គាល់ មកឮ មកឃើញផ្ទាល់ភ្នែក ពីបញ្ហា និងការពិតដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ឃើញពីជីវភាពរស់នៅរបស់ប្រជាជន និងការវិវឌ្ឍរីកចំរើនរបស់កម្ពុជា។

មិនតែប៉ុណ្ណោះ ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឱ្យបានទូលំទូលាយ វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ប្រទេសចិន ក៏គ្រោងថត និង កត់ត្រាដំណើរការទាំងមូលនៃដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ហើយផលិតជាភាពយន្តឯកសារមួយ ដើម្បីផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរបានឃើញទាំងអស់គ្នាផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស