
TNAOT News
· 2024-07-28
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជានឹងពិភាក្សាផ្ទាល់ជាមួយអាកាសចរ CEBU PACIFIC AIRLINE ដើម្បីសិក្សាពីការហោះហើរត្រង់មកកាន់ខេត្តសៀមរាប
#មកកាន់ខេត្តសៀមរាប# #NEW NEWS# #សង្គម# #អភិបាលខេត្តសៀមរាប# #ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន# #ហោះហើរត្រង់ពីប្រទេសហ្វីលីពីន# #ព័ត៌មានសង្គម# #ឯកឧត្តម ប្រាក់ សោភ័ណ#
6470
លោកជំទាវ Flerida Ann Camille p. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវបំណង ធ្វើឱ្យមានការហោះហើរត្រង់ពីប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប ដោយក្នុងពេលខាងមុខឆាប់ៗនេះ។
ការបង្ហាញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យលោកជំទាវ Flerida Ann Camille p. Mayo ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តសៀមរាប។ ក្នុងជំនួបនេះដែរលោកជំទាវបានបញ្ជាក់ថានឹងធ្វើការពិភាក្សាផ្ទាល់ជាមួយអាកាសចរ CEBU PACIFIC AIRLINE ដើម្បីសិក្សាអំពីការហោះហើរត្រង់មកកាន់ខេត្តសៀមរាប។
ជាមួយគ្នានេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ បានស្នើសុំទៅភាគីហ្វីលីភីនឱ្យមានការភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ជាមួយខេត្តសេប៊ូ (CEBU) របស់ប្រទេសហ្វីលីពីន ដែលជាខេត្តមានសក្តានុពលនាំមុខផ្នែកទេសចរណ៍របស់ហ្វីលីពីន រួមជាមួយនឹងការរីកចម្រើនក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀតដែលអាចមកវិនិយោគនៅខេត្តសៀមរាបផ្ទាល់។ អភិបាលខេត្តសៀមរាបបានសម្តែងក្តីសោមនស្សរីករាយចំពោះការលើកឡើងរបស់លោកជំទាវ និង បន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជំរុញក្នុងវិស័យទេសចរណ៍ វិនិយោគ និងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តសេប៊ូ ដើម្បីឱ្យចេញជាលទ្ធផលផ្លែផ្កាសម្រាប់ជាប្រយោជន៍របស់ប្រជាជនខេត្តសៀមរាប និងប្រជាជនហ្វីលីពីន៕
សម្របសម្រួលដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)